ពលរដ្ឋបាត់បង់ដីធ្លីក្រោយពីមេឃុំឈប់ទទួលស្គាល់ឯកសារកាន់កាប់ ខណះសង្គមស៊ីវិលទទូចឲ្យស៊ើបអង្កេតករណីពុករលួយ

ស្ត្រីម្នាក់បើកម៉ូតូដឹកកូនរបស់គាត់ នៅចង្កេះភ្នំនៃរមណីយដ្ឋានគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋមួយចំនួនបាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីមេឃុំខ្លះ​ក្នុងខេត្តកំពត​ កំពង់ស្ពឺ និងកំពង់ធំ បានចេញលិខិតបដិសេធជាបន្តបន្ទាប់​ដោយឈប់​ទទួលស្គាល់ឯកសារ​កាន់កាប់ដីធ្លីនិងប្រើប្រាស់ដីធ្លី ដែលពួក​គាត់​បានចុះហត្ថលេខា​ដោយ​ផ្ទាល់ដៃ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ថវិការាប់ម៉ឺនដុល្លារក្នុងករណីនេះ។

មន្រ្តីចាប់ផ្តើមប្រើប្រាស់ឈើដែលរឹបអូសបានពីការកាប់ខុសច្បាប់ធ្វើមឈូសសម្រាប់សពអ្នកជំងឺកូវីដ-១៩

គំនរឈើដែលរឹបអូសបានស្តុកនៅដែនជម្រកសត្វព្រៃព្រះរកា-ឆែបក្នុងខេត្តព្រះវិហារ។ រូបភាពថតកាលពីខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ភក្រ្តា បានមានប្រសាសន៍ថា៖ «ក្រសួងបានប្រមូលឈើប្រមាណ១.៣៤៧ម៉ែត្រគូប ដែលដកហូតបានពីការកាប់ឈើខុសច្បាប់ចន្លោះឆ្នាំ២០២០ដល់២០២១ ដើម្បីធ្វើមឈូស។ ផ្អែកតាមការប៉ាន់ប្រមាណ ឈើទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានអាចធ្វើបានមឈូសប្រមាណ១.០០០»។ ដោយលោកបន្ថែមថា៖ «ឥឡូវ មន្ទីរបរិស្ថានចំនួន ១២នៅទូទាំងប្រទេសធ្វើមឈូសបានចំនួន៥១០និងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងការធ្វើមឈូសបន្ថែមទៀត»។