សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្រសួងយុត្តិធម៌

ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ​នាង ​សំអូន បើក​រថ​យន្ត​​បុកពីក្រោយ​​រថយន្ត​២​គ្រឿង និង​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​៤​នាក់ នៅ​ជិត​​ស្ពាន​ឬ​ស្សី​កែវ​។ (រូប​ភាព​ហ្វេសប៊ុកស្នងការ​នគរបាល​រាជធានីភ្នំពេញ)

លោកនាយករដ្ឋមន្រ្តីស្នើ​ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើ​ការ​ផ្តន្ទា​​ទោស​៥ឆ្នាំលើអ្នកបើកបរឡានទាំង​ស្រវឹងបណ្តាលឱ្យ​មនុស្ស​៤នាក់​​ស្លាប់

នៅ​ថ្ងៃទី២៦ ខែកញ្ញានេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យក្រ​សួង​យុត្តិធម៌ពិនិត្យមើល​ឡើងវិញលើករណីអ្នកបើកបរទាំង​ស្រវឹង​ ដែលត្រូវបានផ្ដន្ទាទោសឱ្យ​ជាប់​ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់៥ពាន់ដុល្លារ បន្ទា​ប់​ពីបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​​​ឱ្យ​មនុស្ស៤នាក់ស្លាប់​កាលពីខែមករា ឆ្នាំ​២០​២៤។
សិស្សមេធាវីចូលស្បថធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ គណៈមេធាវី)

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វ​ផ្សាយ​ច្បាប់ដល់មន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងវិស័យច្បាប់ដោះស្រាយវិវាទផ្សេងៗ

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលច្បាប់ដល់មន្រ្តីមូលដ្ឋាន រួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីបញ្ច្រាបបន្តទៅពលរដ្ឋតាម​សហគមន៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ខណៈមន្រ្តីសង្គមស៊ីវិលថា នៅមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិពលរដ្ឋនៅតាមសហគមន៍ចំនួន។
លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់លើជនសង្ស័យជាឃាតកឈ្មោះ ស្រី ស៊ីណា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួង​យុត្តិធម៌​ប្រកាស​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិ​ញ​​​ការចោទ​ប្រកាន់អតីតឧកញ៉ា​ម្នាក់​ពី​​បទ​​ឃាតកម្ម​

ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ «ស្ថាន​ទម្ងន់ទោស​» នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​។
បុរសម្នាក់មើលព័ត៌មានលើកុំព្យូទ័រយួរដៃរបស់ខ្លួនពាក់ព័ន្ធនឹងក្រុមហ៊ុនCIC ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងមហាផ្ទៃលើកទឹកចិត្តឱ្យអ្នករងគ្រោះពីក្រុមហ៊ុនCICដាក់ពាក្យបណ្តឹង ខណៈនៅមិនទាន់មានដំណោះស្រាយ

ក្រសួងមហាផ្ទៃលើកទឹកចិត្តដល់អ្នកដែលអះអាងថា រងគ្រោះក្នុងការវិនិយោគជាមួយ​ក្រុមហ៊ុន​ខេមបូឌាន អ៊ីនវេសស្ទ័រ ខមភើរេសិន ភីអិលស៊ី(CIC) សហការដាក់ពាក្យបណ្តឹង​ទៅស្ថាប័នពាក់ព័ន្ធដើម្បីមានភស្ភុតាងបន្ថែមសម្រាប់ការស៊ើបអង្កេត។
យុវជនបរិស្ថាន បានយកញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យបន្តស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ដែលជាសកម្មជនការពារធនធានធម្មជាតិ។ រូបថតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថាននៅតែទាមទារឱ្យស្វែងរកអ្នកពាក់ព័ន្ធ បន្ទាប់ពី១១ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី

សកម្មជនបរិស្ថានវ័យក្មេងប្រមាណ៣០នាក់បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ឱ្យជំរុញ​ទៅ​ស្ថាប័ន​អយ្យការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកអ្នកផ្ដើមគំនិត និងអ្នកពាក់ព័ន្ធ​លើ​ឃាតកម្មលោក ឈុត វុទ្ធី មកផ្ទន្ទាទោសតាមច្បាប់ បន្ទាប់ពីគាត់ត្រូវបាន​គេធ្វើឃាត​អស់​រយៈ​ពេល​១១ឆ្នាំមកហើយ ត្បិតក្រុម​សកម្មជនជឿថាមិនទាន់រកឃើញឃាតកពិត។
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចូលរួមសម័យប្រជុំពេញអង្គនៅរដ្ឋសភា ដើម្បីបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ

ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូល​រួម​ស្តាប់ការ​ពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។  ​
ក្រុមអ្នកការពារសិទ្ធិមនុស្សប្រមូលផ្ដុំគ្នាបារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យថ្មីក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុមអ្នកការពារសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ

ក្រុម​អ្នកការពារ​សិទ្ធិមនុស្សជាង​ ២០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីលាន​ប្រ​ជាធិបតេយ្យ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​លើក​ឡើ​ថា​អ្វី​ដែល​ពួក​ខ្លួន​បាន​និយាយ​រង​សម្ពាធ​កាន់​តែ​ខ្លាំង​។
សាច់ញាតិរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារត្រូវបានឡោមព័ទ្ធដោយអាជ្ញាធរក្នុងពេលតវ៉ានៅជិតសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

គម្រោងនីតិរដ្ឋពិភពលោករកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅក្នុងតំបន់

ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ប្រចាំ​ឆ្នាំ២០២១បាន​រកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និង​មាន​​ចំណាត់​ថ្នាក់​ទី​១៣៨ក្នុងចំណោមប្រទេស១៣៩នៃគម្រោងសិក្សា ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថារបាយ​ការណ៍នេះមិន​អាច​ជឿទុកចិត្តបាន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម