ពលរដ្ឋរងគ្រោះនៃអំពើហិង្សាក្នុងជម្លោះដីធ្លីនៅខេត្តកំពតធ្លាក់ខ្លួនឈឺនិងខ្វះថវិកាព្យាបាល

អ្នកស្រី ង៉ែត យឿន រត់ឡើងលើត្រាក់ទ័រដើម្បីគេចពីអំពើហិង្សា ដែលកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

បុរសវ័យ​ ៦០ឆ្នាំម្នាក់​ក្នុងចំណោមពលរដ្ឋទំនាស់ដីធ្លីចំនួន ៣៧គ្រួសារផ្សេងទៀតរស់នៅ​ភូមិ​ព្រៃ​ពាយ​ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ខេត្តកំពត បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ដោយគ្មានលុយ​ស​ម្រា​ប់​បង់ថ្លៃព្យា​បា​ល បន្ទាប់ពីរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមឈ្មួញទិញដី កាល​ពី​ថ្ងៃទី១៣ ខែកញ្ញា។