
បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ
គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង៤៥០គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង៥៧០គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។