សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ក្រសួងអភិវឌ្ឍន៍ជនបទ

ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយ​ដល់​ការ​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​នៅ​ខេត្តចំនួន​ប្រាំបួន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB កាលពី​ថ្ងៃចន្ទ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន​៩៣,៦លាន​ដុល្លារ សម្រាប់​កម្ពុជា​ពង្រឹង​សេវា​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន​នៅ​ជនបទ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​។
ទិដ្ឋភាពភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ភូមិនេះនឹងត្រូវដាក់បញ្ចូលជាភូមិគំរូ។ (រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)

ភូមិ​គំរូ​​ចំនួន​២៥០ទៀតនឹងត្រូវបង្កើតឡើង ខណៈ​សហគមន៍​កសិករ​លើក​ទឹកចិត្ត​ឱ្យបង្កើត​ភូមិគំរូនៅតាម​ព្រំដែន

ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បាន​ចេញប្រកាសស្តីពី​ការ​«កំណត់​​លក្ខណៈ​សម្បត្តិភូមិគំរូ»​ ជាភូមិ​ដែល​មាន​វិបុលភាព ​បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងមាន​​ភាព​ធន់​ទាំង​ផ្នែក​សេដ្ឋកិច្ច​​សង្គម​ដោយ​ក្នុង​១ឆ្នាំ​ត្រូវបង្កើតឱ្យបាន​៥០​ភូមិ​​ បន្ទាប់ពីបានបង្កើតភូមិគំរូចំនួន​៣០​។​សមា​គមសម្ព័ន្ធ​សហគមន៍កសិករ​កម្ពុជា​​ស្វាគមន៍​ចំពោះការ​បន្តបង្កើតភូមិគំរូ ប៉ុន្តែ​លើកទឹក​ចិត្ត​ឱ្យ​មានការ​បង្កើតភូមិគំរូនៅ​តំបន់​តាម​ព្រំដែន​ដើម្បី​លើកកម្ពស់​ការ​ការពារ​បូរណភាព​ទឹកដី​។​
ពលរដ្ឋកំពុងតែធ្វើដំណើរលើផ្លូវមួយខ្សែដែលរងការខូចខាត បន្ទាប់ពីស្ថាបនាបានរយៈពេលមួយឆ្នាំង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ រូបថតនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពថតដោយ ឃាង សុខមាន

ផ្លូវកៅស៊ូមួយខ្សែក្នុងខេត្ដតាកែវរងការខូចខាតស្ទើរទាំងស្រុងក្រោយពីស្ថាបនាបានមួយឆ្នាំ

ខេត្តតាកែវ៖ ផ្លូវកៅស៊ូមួយខ្សែក្នុងស្រុកព្រៃកប្បាស ខេត្ដតាកែវ មានប្រវែង១១គីឡូបាន​រង​ការ​ខូចខាត​ស្ទើរទាំងស្រុង ដោយសារតែ​បើកបរ​​​ដឹកលើសទម្ងន់ និងអាកាសធាតុ ក្រោយពី​សាង​សង់​បាន​រយៈ​ពេល១ឆ្នាំ ក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអាជ្ញាធរមូលដ្ឋាន​ និងពលរដ្ឋ​ស្នើ​ឱ្យ​សាងសង់ឡើងវិញ និងមិនឱ្យក្រុមហ៊ុនដដែលបន្ដនោះទេ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម