សាលាដំបូងខេត្តព្រះវិហារផ្តន្ទាទោសអ្នកសារព័ត៌មានប្រាំបីនាក់ជុំវិញករណីគំរាមទារប្រាក់ពីម្ចាស់ឃ្លាំងឈើ

អ្នកសារព័ត៌មានប្រាំបីនាក់ត្រូវបានតុលាការផ្តន្ទាទោសពីបទគំរាមទារប្រាក់ និងដាក់ទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីពួកគេបានថតរូបក្នុងឃ្លាំងឈើឯកជនមួយនៅខេត្តព្រះវិហារ កាលពីខែមិថុនា។ រូបថតដោយសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។

សាលាដំបូង​​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្តន្ទាទោស​អ្នកសារព័ត៌មាន​ចំនួន​ ៨​នាក់​ ឲ្យជាប់​ពន្ធនាគារ បន្ទាប់​ពី​រក​ឃើញ​ថាមាន​ទោស​ពី​បទ​គំរាម​ទារ​ប្រាក់ពី​ម្ចាស់​ឃ្លាំង​ឈើ​មួយ កាល​ពី​ខែ​មិថុនា។

ក្រសួងព័ត៌មានផ្ដល់អំណាចដល់អាជ្ញាធរមូលដ្ឋានចាត់វិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាន

ស្រ្តីម្នាក់កំពុងផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុកអំពីការធ្វើការតវ៉ានៅខាងក្រៅការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជារៀបចំដោយសមាជិកគ្រួសារអតីតសកម្មជនបក្សប្រឆាំង រូបភាពថតកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រសួងព័ត៌មាន​​បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ចាត់​វិធានការ​ច្បាប់លើ​អ្នក​សារព័ត៌មាន ដែលថា​បាន​បំពេញ​ការងារ​គ្មាន​វិជ្ជាជីវៈ និង​ផ្សព្វ​ផ្សាយព័ត៌មាន​មិន​ពិត ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់របស់​អាជ្ញាធរ​មូល​ដ្ឋាន​​។​​​

ទីប្រឹក្សាម្នាក់ត្រូវបានដកតំណែង និងអាជ្ញាបណ្ណសារព័ត៌មាន ក្រោយពីបង្ហោះរូបមិនត្រឹមត្រូវលើករណីអ្នកស្លាប់ដោយសារកូវីដ១៩

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាប័នសមាគមអ្នកកាសែត និងស្ថាប័នសារព័ត៌មានពីលោក ព្រំ សាន កាលពីសប្ដាហ៍មុន ព្រមទាំងដកតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ បញ្ញា ឆ័ពណ្ណ

ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវដកតំណែង ហើយសមាគម និងគេហទំព័ររបស់លោកក៏ត្រូវបានដកអាជ្ញាប័ន បន្ទាប់ពីទីប្រឹក្សារូបនេះបង្ហោះរូបវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។

រដ្ឋាភិបាលចោទប្រកាន់អ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តខុសវិជ្ជាជីវៈ និងអនុញ្ញាតឲ្យមានចំណាត់ការផ្លូវច្បាប់

ក្រសួងព័ត៌មានកាលពីថ្ងៃចន្ទកន្លងបានជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែង ឬមិនប្រព្រឹត្តតាមក្រមសីលធម៌។ បញ្ញា ឆព័ណ្ណ

ក្រសួងព័ត៌មានព្រមានប្រើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានរូបណា ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែងក្លាយ ឬប្រព្រឹត្តខុសពីក្រមសីលធម៌អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការព្រមាននេះត្រូវបានធ្វើឡើង ខណៈពេលមានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាននៅក្នុងប្រទេស។