សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្រសួងអប់រំ

យុវតី សុវណ្ណ មាលា និងសិស្សផេ្សងទៀតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហាត់ដាល់ និងទាត់បាវសាក់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាសាលារដ្ឋដំបូងគេដែលដាក់ឱ្យសិស្សហាត់គុនខ្មែរ តែក្រសួងអប់រំបារម្ភខ្លាចធ្វើខុសទិសដៅ

សុវណ្ណ មាលា បាន​គាំ​ទ្រ​ចំពោះ​ការ​ដាក់គុនខ្មែរ ឱ្យមានការ​ហ្វឹកហាត់នៅ​ក្នុងសាលារដ្ឋ ដោយនាង​បញ្ជាក់ថា៖ «វាជារឿង​ល្អ ដែល​មានការ​​ហាត់គុនខ្មែរ នៅ​ក្នុងសាលា ព្រោះធ្វើ​ឱ្យ​សិស្សានុសិស្ស​​បានហាត់ និង​បានស្គាល់ក្បាច់គុនរបស់ដូនតា ព្រមទាំង​បានរួមចំណែក​ពង្រីក​កីឡា​ខ្មែរយើង​ឱ្យ​បានកាន់​តែ​ធំ ដើម្បី​ឱ្យ​មាន​អ្នក​ស្គាល់​ និងមានអ្នកចូល​ហាត់កាន់​តែ​ច្រើនជាង​មុន។ បន្ថែម​លើ​នេះ ការ​ហាត់ប្រដាល់​វា​ល្អ​សម្រាប់​ការពារខ្លួន ហេតុនេះសូមសិស្ស​នារីគ្នា​យើង ចូល​ហាត់​ប្រដាល់​ឱ្យបានច្រើន»។
សិស្សានុសិស្សកំពុងរៀននៅក្នុងថ្នាក់រៀននៃសាលារៀនជំនាន់ថ្មី (NGS) កាលពីពេលថ្មីៗនេះ។ (រូបភាព៖ លោក សម្យ កំសាន្ត)

សាលារៀនជំនាន់ថ្មីទទួលបានការគាំទ្រកាន់តែច្រើនពីអាណាព្យាបាល​សិស្សដោយសារការសិក្សាមានគុណភាព

នៅដំណាច់ឆ្នាំសិក្សា​២០២៣-២០២៤នេះ​សាលា​រៀន​ជំនាន់​ថ្មី​(NGS)ទទួល​បាន​ការ​គាំទ្រកាន់​តែ​ច្រើន​ដោយ​សារ​តែ​សាលា​ដែល​ផ្តល់​​ការ​សិក្សា​​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​សតវត្សរ៍ទី២១នេះ បាន​អនុវត្ត​កម្ម​វិធី​សិក្សា​ថ្មីពេញលេញ​​គឺ​ STEM ដោយ​ការ​សិក្សា​ផ្សារ​ភ្ជាប់នឹង​ការ​អនុវត្ត ការធ្វើពិសោធន៍ ការ​ស្រាវ​ជ្រាវ​រក​ប្រភព​ធន​ធាន​ពីខាងក្រៅ​សៀវ​ភៅ​សិក្សា​គោល​ និង​ការ​សិក្សា​បែប​ថ្នាក់​រៀន​ត្រឡប់​(Flipped Classroom)​ជាដើម។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃលេងចាប៉ីដងវែងក្នុងកម្មវិធីមួយនៅភ្នំពេញ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក លោក គង់ ណៃ)

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលមរណភាព បន្ទាប់ពីលោកចំណាយ​ពេលមួយជីវិតដើម្បីលើកស្ទួយសិល្បៈចាប៉ី

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែល​ជាមរតកមនុស្ស​រស់​បានទទួលមរណភាព​​​​កាលពីវេលាម៉ោង ១២:​៤០​នាទី​រសៀល ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មា​យុ៨០ឆ្នាំ ដោយជរាពាធ នា​ស្រុកកំណើត​របស់​លោកក្នុង​ខេត្តកំពត ​ក្រោយពី​លោក​​បាន​ចំណាយពេលពេញមួយ​ជីវិត​​ដើម្បី​លើកស្ទួយសិល្បៈចាប៉ីដងវែង។
សិស្សសាលាបឋមសិក្សាអន្លង់ស្វាយ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ពូ សូរាជជីនី)

សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង

ថ្វី​បើសាលាបឋម​សិក្សា​ក្នុង​ភូមិ​អន្លង់ស្វាយ​​នៅ​មិន​ឆ្ងាយ​ពី​​កន្លែង​ប្រជា​ជន​រស់​នៅ តែ​វាហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​។ ក្មេ​ងៗ​ជា​ច្រើន​មិន​បាន​ទទួល​ការអប់រំឲ្យ​ចំគោលដៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ដែរ។ មូលហេតុ​ចម្បង​គឺ​ការ​ខ្វះ​ខាត​គ្រូបង្រៀន ក៏​ដូច​ជាខ្វះខាត​បន្ទប់​រៀន​សម្រាប់​សិស្ស​ថ្នាក់​ខ្ពស់​ខណៈ​ដែល​សាលា​មាន​ទំហំតូច​។​
សិស្សនៅសាលាគិរីវ័ន្តក្នុងខេត្តព្រះសីហនុអានសៀវភៅដែលផ្តល់ឲ្យតាមរយៈអង្គការ JRfC-WAfC។ រូបថតផ្តល់ឲ្យ

សាលារៀនប្រមាណ៥៥០ ដែលផ្តល់សេវាអប់រំឥតគិតថ្លៃដោយអង្គការJRfC-WAfCចាប់ផ្តើមបិទទ្វារនៅសប្តាហ៍នេះ

សារ​បង្ហោះ​មួយ​របស់​លោក ប៊ុន សុខា ដែល​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលារៀន​មួយ​​របស់​អង្គការ​ខាង​លើ​នៅ​ខេត្ត​ប៉ៃសិន​សរសេរ​ថា៖ «បែកទាំងអាល័យ [ហើយ]បន្ទប់រៀននេះលែងមានគ្រូនឹងសិស្សទៀតហើយ។ ១៩ឆ្នាំដើរលើវិថីនេះត្រូវបានបញ្ចប់ដោយគ្មានន័យ»។
ស្ត្រីម្នាក់ឱបកូន និងក្មួយស្រីរបស់របស់គាត់ បន្ទាប់ពីពួកគេចេញពីប្រលងសញ្ញាបត្រទុតិយភូមិ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ប្រឡងបាក់ឌុបចាប់ផ្តើមថ្ងៃនេះក្រោយពីស្ថានភាពកូវីដធូរស្រាល

ក្រសួងអប់រំបានដំណើរការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសថ្ងៃនេះ​បន្ទាប់​ពីស្ថានភាពកូវីដនៅក្នុង​ប្រទេស​កម្ពុជា​បានធូរស្រាល។​ ការប្រឡងនេះប្រព្រឹត្តទៅ​រយៈពេលពីរថ្ងៃគឺ​នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ២០២១។
អនុវិទ្យល័យមោងឬស្សី ក្នុងខេត្តបាត់ដំបង ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែមណ្ឌលនេះនឹងរំសាយក្នុងពេលឆាប់ៗនេះដើម្បីបើកដំណើរការសាលាឡើងវិញ។ រូបថតដោយ បាន ធារ៉ា

ពលរដ្ឋក្នុងស្រុកមោងឬស្សីមិនពេញចិត្ដនឹងវិធានការឲ្យអ្នកជំងឺកូវីដ១៩ ទៅសម្រាកព្យាបាលនៅតាមផ្ទះ និងនៅមណ្ឌលជាយដែន

បាត់ដំបង៖ ពលរដ្ឋមួយចំនួនធំដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សីខេត្ដបាត់ដំបង សម្តែងការមិនពេញចិត្ដចំពោះវិធានការថ្មីដែលតម្រូវ​ឲ្យពលរដ្ឋព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ និងអ្នកខ្លះត្រូវបញ្ជូនទៅតាមមណ្ឌលនៅជាយដែន ប្រសិនបើពួកគេ​ចង់ព្យាបាលនៅមណ្ឌល។

ព័ត៌មានថ្មី

អត្ថបទពេញនិយម