ក្រុមកីឡាហាប់គីដូកម្ពុជាបង្កើតប្រវត្តិសាស្រ្តឈ្នះមេដាយពិភពលោកចំនួន៤០ តែគ្មានវាសនាបានប្រាក់រង្វាន់
ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានរួមគ្នាបង្កើតប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ដែលគ្រប់គ្នាស្ទើរតែមិនចង់ជឿ គឺការដណ្តើមបានមេដាយសរុបចំនួន៤០ ពីការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championship 2024) នៅប្រទេសថៃ ហើយពួកគេបាននាំយកមេដាយដ៏មានតម្លៃទាំងនេះ មកដល់មាតុប្រទេសវិញ កាលពីថ្ងៃទី៦ ខែសីហា។