- នយោបាយ ,
សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ
អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្សប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់នោះជាបន្ទាន់។