សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្រុមគ្រួសារ

ស្ត្រី​ម្នាក់​ចូលរួម​រំលឹកខួបលើកទី២១នៃ​មរណភាព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​​រាជធានី​ភ្នំពេញ។ រូបថតនៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំ)

ក្រុមគ្រួសារ និងសាច់ញាតិបានស្រែក​រក​យុត្តិធម៌​អស់​រយៈ​២១​ឆ្នាំ​ ខណៈឃាតកដែលសម្លាប់លោក ជា វិជ្ជា មិនទាន់រកឃើញ

ម្ភៃមួយឆ្នាំបន្ទាប់ពីអតីតមេដឹកនាំសហជីពលោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតែមិនអាចដោះស្រាយបាន។ កាល​ពីព្រឹក​ថ្ងៃ​ពុធ មេដឹកនាំ​សហជីព ក្រុម​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​សាច់​ញាតិ បានជួបជុំគ្នារំលឹកខួប និងបានទាមទារ​យុត្តិធម៌​ចំពោះ​សកម្មជន​ដែល​ត្រូវ​គេ​សម្លាប់ ដោយ​ទទូចឱ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​ពិត។​
គ្លីនិក​គ្មាន​អាជ្ញាបណ្ណ​មួយ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​ខុសបច្ចេកទេស​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ទទក)

គ្លីនិកឯកជនខេត្តតាកែវត្រូវបានគេចុះត្រួតពិនិត្យបន្ទាប់ពីស្រ្តីម្នាក់ស្លាប់ ខណៈក្រុមគ្រួសារអំពាវនាវឱ្យចាត់វិធានការតឹងរឹង

មន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យគ្លីនិកឯកជនក្នុងខេត្តតាកែវ បន្ទាប់ពីគ្លីនិកមួយបានចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់កាលពីខែវិច្ឆិកា។ ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ណាំ ចន្ធូ បានជំរុញឱ្យមន្ត្រីសុខាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ព្រោះមិនចង់ឃើញជនរងគ្រោះផេ្សងទៀតស្លាប់ដោយសារគ្លីនិកខុសច្បាប់។
លោក នី ណាក់ សកម្មជនសង្គម ត្រូវបានជនមិនស្គាល់មុខមួយក្រុមវាយធ្វើបាប ហើយកំពុងសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមគ្រួសាររបស់សកម្មជនសង្គមដែលរងការវាយដំយ៉ាងធ្ងន់ធ្ងរទាមទារ​រកយុត្តិធម៌

នគរបា​ល​រាជធានីភ្នំពេញនិយាយថា ខ្លួន​កំពុងស៊ើបអង្កេតលើករណីវាយដំ​​​​ដ៏​ឃោរ​ឃៅ​ទៅលើ​អ្នករិះគន់គោលនយោបាយរដ្ឋាភិបាល​ម្នាក់​ ខណៈក្រុមសង្គមស៊ីវិលលើក​ឡើង​ថា ឧបទ្ទវហេតុ​នេះ គឺជាករណី​ថ្មី​បំផុត​ក្នុងការបង្រ្កាបដែល​កំពុង​បន្តកើតមានលើអ្នក​រិះគន់​។
កម្មករវ័យក្មេងម្នាក់បាញ់ថ្នាំសម្លាប់សត្វល្អិតនៅចម្ការចេកក្នុងខេត្តរតនគិរីរបស់ក្រុមហ៊ុន ថាកូ អាហ្គ្រី ដោយប្រើឧបករណ៍រុំមុខការពារថ្មាំពុលមិនត្រឹមត្រូវនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ Andrew Califf)

អ្នកលក់ស្រានៅខេត្តរតនគិរីត្រូវចាប់ខ្លួន ទោះបីជាមានសំណួរមិនទាន់ឆ្លើយរួចទាក់ទងនឹងការស្លាប់ច្រើននាក់ក្តី

ស្រុកកូនមុំ ខេត្តរតនគិរី – ពពក​ខ្មួល​ខ្មាញ់​នៃ​ខ្យល់​ព្យុះកាល​ពី​ខែកក្កដា អណ្តែត​វិល​វល់​ពេញ​ផ្ទៃមេឃ ខណៈ​ដែល​អ្នក​ស្រី​​ ចាន់ យ៉េន យំ​សម្រក់​​ទឹកភ្នែក ដែលអង្គុយ​ជុំ​ជិត​ដោយ​ក្រុម​គ្រួសារ និង​អ្នកជិតខាងដែល​ម្នាក់ៗ​​សុទ្ធ​តែ​ឈរ​ធ្មឹង​​ក្នុង​ទឹក​មុខ​ស្រងូតស្រងាត់ និង​ធ្វើ​មុខភ្លឹះៗ​នៅក្នុង​ភូមិស្រែអង្គ្រង​​របស់​ពួកគេ។ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម