![រថយន្តដឹកកម្មករកាត់ដេរយ៉ាងណែនចង្អៀតទៅធ្វើការនៅរោងចក្រ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/09/IMG_1325-1000x636.jpg?lossy=1&strip=0&webp=1)
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០២៥
ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបោះឆ្នោតដំឡើង២ដុល្លារ និងលោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែម២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ននៅថ្ងៃទី១៩ ខែកញ្ញា ខណៈកម្មករ និងសហជីពឯករាជ្យមិនទាន់ពេញចិត្តតួលេខនេះនៅឡើយ។