សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្រុមប្រឹក្សា

តំណាងគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទកាសែតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា ប៉ុន្តែ​ខកចិត្ត​ចំពោះ​ហេតុការណ៍មុន​ការ​បោះឆ្នោត

ទោះបីជាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ​នាពេលថ្មីៗនេះក៏​ដោយ ក៏គណបក្ស​ទាំងពីរ​នេះ​នៅតែខកចិត្តចំពោះលទ្ធផលនេះ ដោយសារអ្នក​បោះឆ្នោតនៅតែបន្តជួបប្រទះការចាប់ខ្លួន និងការឃុំខ្លួន។  
ក្រុមប្រឹក្សាឃុំ ក្នុងឃុំសាគា្រម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងសាលាឃុំ។ (រូបភាពផ្តល់ឱ្យ)

ក្រុមប្រឹក្សា និងពលរដ្ឋមួយចំនួននៅឃុំមួយក្នុងខេត្តកំពង់ធំលើកឡើងថា មេឃុំ​ចាត់ចែងថវិកាគម្រោងស្ថាបនាផ្លូវមិនសមស្រប

ក្រុមប្រឹក្សាឃុំ និងពលរដ្ឋ​មួយចំនួន​នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានលើកឡើងថា មេឃុំមក​ពីគណ​បក្ស​ប្រជាជនកម្ពុជា បានចាត់ចែងថវិកា​គម្រោងមូលនិធិឃុំសម្រាប់ធ្វើផ្លូវចំនួន៤រយលានរៀលមិនសមស្រប។
មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

មេឃុំចំនួនបួនក្នុងខេត្តកំពង់ធំរបស់បក្សកាន់អំណាចត្រូវសម្របខ្លួនធ្វើការដោយសារមិនមានសំឡេងភាគច្រើននៅ​ក្នុងក្រុមប្រឹក្សាឃុំ

ក្រុមប្រឹក្សាឃុំចំនួន៤ក្នុងខេត្តកំពង់ធំដែលមកពីចម្រុះគណបក្សនយោបាយប្ដេជ្ញាចិត្តធ្វើការ​រួម​គ្នា​​ដើម្បីអភិវឌ្ឍឃុំឱ្យមានការរីកចម្រើន ដោយសារបក្សកាន់អំណាចទទួលបានតំណែងមេឃុំ ប៉ុន្តែពុំ​ទទួល​បានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំ។
សាលាសង្កាត់ទួលស្វាយព្រៃ១ក្នុងរាជធានីភ្នំពេញ ជាសង្កាត់ដែលបេក្ខជនក្រុមប្រឹក្សាសង្កាត់គណបក្សភ្លើងទៀនចំនួន ១៨នាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត។ ខេមបូចា/ព្រីង សំរាំង

គ.ជ.ប លុបឈ្មោះបេក្ខជនក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនទាំងអស់ពីសង្កាត់មួយក្នុងរាជធានីភ្នំពេញ

កាល​ពី​ថ្ងៃអង្គារ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្រេច​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ១៨​នាក់​ចេញពី​បញ្ជី​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ផ្ដល់ព័ត៌មាន​តិច​តួច​​ប៉ុណ្ណោះ​ទាក់​ទង​នឹងរឿង​​នេះ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម