
កសិករកម្ពុជារងគ្រោះដោយក្រុមហ៊ុនស្ករសរបស់ថៃ បានប្តឹងក្រុមហ៊ុនកូកា កូឡា ឲ្យផ្តល់ភស្តុតាង
កសិករកម្ពុជាជាច្រើនដែលបានរងនូវការបណ្ដេញចេញដោយបង្ខំកាលពីជាងមួយទសវត្សរ៍មុនបានដាក់ញត្តិទៅកាន់តុលាការអាមេរិកនៅសប្ដាហ៍នេះ ដើម្បីបង្ខំឲ្យក្រុមហ៊ុនកូកា កូឡា ផ្តល់ភស្តុតាងដែលជាផ្នែកមួយនៃបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករសយក្សថៃ មីត្រផល (Mitr Phol Sugar co)។