
ក្រោយចុះកិច្ចព្រមព្រៀង ជនជាតិដើមពូនងខ្លាចក្រុមហ៊ុនកៅស៊ូមិនគោរពសន្យា ខណៈការចុះបញ្ជីកាន់កាប់ដីធ្លីមានភាពមិនច្បាស់លាស់
អ្នកភូមិជនជាតិដើមភាគតិចបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ឺរ៉ុប Socfin ក្នុងក្តីសង្ឃឹមថានឹងទទួលបានបណ្ណកម្មសិទ្ធិដីសហគមន៍តាមរយៈសម្បទានចម្ការកៅស៊ូរបស់ក្រុមហ៊ុនSocfin។ ប៉ុន្តែបន្ទាប់ពីបានលះបង់ការទាមទាររបស់ខ្លួនភាគច្រើន ក្រុមជនជាតិដើម ភាគតិចពូនងនៅតែបារម្ភខ្លាចថាក្រុមហ៊ុននឹងមិនរក្សាការសន្យារបស់ខ្លួន ខណៈដែលការចុះបញ្ជីកាន់កាប់ដីនៅតែមានភាពមិនច្បាស់លាស់។