សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្រុមហ៊ុនដឹកអ្នកដំណើរ

អតីតបុគ្គលិករបស់ក្រុមហ៊ុនហ៊ុន Giant Ibis Transport បញ្ឈប់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងអំឡុងពេលពួកគាត់កំពុងតវ៉ាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ អ៊ឺង ស៊ា)

សហជីពបន្តទាមទារឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis គោរពកិច្ចសន្យានាពេលកន្លងមក

កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ថ្មតៀម​តូច​មួយ​ជាមួយ​ភរិយា និង​កូន​តូច​ពីរ​នាក់ ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពីស្ពាន​ក្រុង​តាខ្មៅ អតីត​បុគ្គលិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Giant Ibis Transport លោក​ ឱ ចាន់ធី ដែល​មាន​វ័យ​៤៥​ឆ្នាំ​ហើយ​នោះ​ កំពុង​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ​។​ កាល​ពី​ឆ្នាំ​២០២០ លោក ចាន់ធី ដែល​ជា​សមាជិក​សហជីព​ម្នាក់ក្នុង​ចំណោម​អ្នក​បើក​បរ៨០​នាក់ដទៃទៀត ​ត្រូវ​បាន​ក្រុម​ហ៊ុន​ព្យួរ​ការ​ងារដោយ​មិន​បាន​ទទួល​ប្រាក់​សំណង និង​ប្រាក់​អតីតភាព​ការងារ ពេល​ដែល​ក្រុម​ហ៊ុន​បាន​ផ្អាក​ដំណើរ​ការ​ក្នុង​អំឡុង​វិបត្តិ​កូវីដ​-១៩។ ប្រាក់​បំណាច់​ និង​ប្រាក់​អតីត​ភាព​ការងារ​​ជា​អ្វី​ដែល​និយោជិត​ត្រូវ​ទទួល​បាន​តាម​ច្បាប់​ស្ដីពី​ការងារ។​ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម