ការចរចាត្រីភាគី ករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកបានបរាជ័យ

តំណាងបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍មកចូលប្រជុំនៅក្រសួងការងារកាលពីដើមខែនេះក្នុងរាជធានីភ្នំពេញ។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ភាគី​ទាំង​បី​បាន​ជួ​បប្រជុំ​គ្នា​​ បន្ទាប់​ពីបុគ្គលិក​ណាហ្គាវើលដ៍ រួម​មាន​មេដឹក​នាំ​សហជីព​ផង កាលពី​ខែ​មេសា បាន​បរាជ័យ​ក្នុង​ការ​ចរចា​ជំហាន​ដំបូង​ជាមួយ​តំណាង​ក្រុម​ហ៊ុន​។​ នៅ​ដើម​ខែ​នេះ បុគ្គលិក​ជា​​ច្រើន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រ​សួង​ការងារ ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​បុគ្គលិក​ដែល​នឹង​ត្រូវ​បញ្ឈប់​ពីការ​ងារបាន​ចូល​ធ្វើ​ការ​វិញ​។