
អាជ្ញាធរបិទផ្លូវដើម្បីការពារក្រុមហ៊ុនOCICឈូសឆាយដីស្រែចំការរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងព្រលានយន្តហោះថ្មី
នគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្ពោះទៅ គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈការឈូសឆាយដីបាន ចាប់ផ្តើម បើទោះបីជាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋក្នុងតំបន់នោះមិនទាន់ដោះស្រាយចប់ក៏ដោយ។