ក្រុមហ៊ុនសុខា ឈូសឆាយដីព្រៃឧទ្យានជាតិបូកគោ សម្រាប់គម្រោងលំនៅដ្ឋានធំៗ
សកម្មជនបរិស្ថានលើកឡើងថាដីព្រៃដ៏ធំក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត កំពុងត្រូវបានឈូសឆាយដើម្បីធ្វើជាគម្រោងអភិវឌ្ឍន៍ជាច្រើន ខណៈមន្ត្រីរដ្ឋាភិបាលថាគម្រោងទាំងនោះបានទទួលការអនុញ្ញាត និងមានការវាយតំលៃលើផលប៉ះពាល់បរិស្ថានបានត្រឹមត្រូវ។