ក្រុមហ៊ុនអ៊ីនធឺណិតក្នុងស្រុកបារម្ភពីការបង្កើនថ្លៃចំណាយ និងសន្តិសុខទិន្នន័យពាក់ព័ន្ធនឹងច្រកទ្វារអ៊ីនធឺណិតជាតិ

ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតក្នុងស្រុកបានបង្ហាញការព្រួយបារម្ភពីការចំណាយថ្មី និងបញ្ហាភាពពឹងផ្អែកបានរបស់បណ្តាញអ៊ីនធឺណិតពាក់ព័ន្ធនឹងច្រកទ្វារអ៊ីនធឺណិតជាតិ ដែលបានដាក់ចេញនៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុន។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត មេគង្គណិត (MekongNet) និយាយថា ខ្លួនព្រួយបារម្ភពីបណ្តាញអ៊ីនធឺណិតដែលអាចជឿជាក់បាន និងការចំណាយបន្ថែមលើការវិនិយោគនានា ទាក់ទងទៅនឹងការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិលើកដំបូងរបស់កម្ពុជា ដែលនឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងមកលើទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពលរដ្ឋកម្ពុជា។