ក្រុមហ៊ុនប្រមូលសំរាមថ្មីចាប់ផ្តើមដំណើរការ ខណៈកម្មករស៊ីនទ្រីជាង ១.០០០នាក់ជួបបញ្ហាបន្ទាប់ពីបាត់បង់ការងារ

កម្មករក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមនៅតាមដងផ្លូវមួយនៅខណ្ឌចំការមន ក្រុងភ្នំពេញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

កម្មករ​​ជាង ១.០០០​នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​សប្តាហ៍​មុន​ពី​ក្រុមហ៊ុន​ប្រមូលសំរាមស៊ីនទ្រី បាន​និយាយ​ថា ពួកគេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ថ្មី​ក្នុង​ក្រុមហ៊ុន​ប្រមូលសំរាម ខណៈ​មាន​ការ​លើកឡើង​ថា នេះ​ជា​ការ​រើសអើង​ប្រឆាំង​នឹង​សមាជិក​សហជីព។