ក្រុមអ្នកការពារសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ

ក្រុមអ្នកការពារសិទ្ធិមនុស្សប្រមូលផ្ដុំគ្នាបារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យថ្មីក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រុម​អ្នកការពារ​សិទ្ធិមនុស្សជាង​ ២០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ទីលាន​ប្រ​ជាធិបតេយ្យ​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​លើក​ឡើ​ថា​អ្វី​ដែល​ពួក​ខ្លួន​បាន​និយាយ​រង​សម្ពាធ​កាន់​តែ​ខ្លាំង​។