អង្គការយូណេស្កូព្រមានថា៖ គម្រោងរមណីយដ្ឋានរបស់ក្រុមហ៊ុន NagaCorp អាចប៉ះពាល់តម្លៃសកលរបស់អង្គរ

អង្គការយូណេស្កូបានបង្ហាញក្ដីបារម្ភលើគម្រោងក្រុមហ៊ុនNagaCorp សាងសង់រមនីយដ្ឋាន និងសួនកម្សាន្តនៅក្បែរបុរាណស្ថានអង្គរ ក្នុងខេត្តសៀមរាប។ ខេមបូចា/ព្រីង សំរាំង

រមនីយដ្ឋានផ្ដល់នូវការកម្សាន្តបែបចម្រុះមួយឈ្មោះថា «បឹងអង្គរដ៏អច្ឆរិយ» (Angkor Lake of Wonder) ដែលវិនិយោគដោយក្រុមហ៊ុន NagaCorp ក្នុងទឹកប្រាក់៣៥០លានដុល្លារ នៅជិតតំបន់ឧទ្យានអង្គរ ត្រូវបានភ្នាក់ងារអង្គការសហប្រជាជាតិថា «អាចធ្វើឲ្យប៉ះពាល់ដល់តម្លៃជាសកល» នៃទីក្រុងបុរាណ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមួយនេះ ។