ប្រជាពលរដ្ឋកម្ពុជា២,៨លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២០

លោក ចយ ពេជ្រ វ័យ ៧៨ឆ្នាំ និងលោក សិន ម៉េង វ័យ ៦៥ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ កំពុងអង្គុយរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ចយ ពេជ្រ ប្រាប់ថា៖ «ខ្ញុំតែងតែអត់ហូបអាហារពេលព្រឹក រង់ចាំដល់ថ្ងៃត្រង់។ ខ្ញុំមិនមានប្រាក់គ្រប់គ្រាន់សម្រាប់អាហារបីពេលក្នុងមួយថ្ងៃទេ»។