សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ក្លិនស្អុយ

ស្រ្តីម្នាក់ឈរក្បែបាវអេតចាយដែលបានប្រមូលពីទីលានចាក់សំរាម ដែលពេញទៅដោយផ្សែងខ្មៅងងឹត ហុយចេញពីគំនរសំរាមចាស់ៗ ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ប្រជាពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាម​២កន្លែងក្នុងខេត្ត​បាត់ដំបង​​​​ប៉ះពាល់សុខភាព ដោយសារក្លិនស្អុយ និងផ្សែងហុយ

អ្នកស្រី សុខលី រៀបរាប់ថា៖ «វាធុំក្លិន វាប៉ះពាល់ដល់សុខភាពយើងហ្នឹងហើយ ចង់ឱ្យគេលុប មាន​តែមតិម្នាក់បន្តិចដើម្បីឱ្យគេលុប ធ្លាប់ដាក់ពាក្យបណ្ដឹង៣ដងដែរ តែវាស្ងាត់ទៅ។ ទាំង​អស់​គ្នាបារម្ភតែទាំងអស់គ្នាហ្នឹងឯង ព្រោះអីវាមិនមែនឈ្ងុញស្អី ធុំស្អុយចង់ងាប់ ឈ្ងៀម»។
ទឹកស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បង្ហូរចូលទៅក្នុងសមុទ្រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

ឆ្នេរអូរឈើទាលមានក្លិនមិនល្អ ដោយសារមានការបង្ហូរទឹកស្អុយចូលសមុទ្រ

ទឹក​ស្អុយ​ដែល​កំពុង​ហូរ​ចូល​ក្នុង​សមុទ្រ​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះ​សីហនុ កំពុ​ង​ធ្វើ​​ឲ្យ​អ្នក​ទេសចរ​ដើរ​បិទ​ច្រមុះ ហើយ​អ្នក​លក់​ដូរ និង​មន្ត្រី​មន្ទីរទេសចរណ៍​ក៏​បានបង្ហាញ​កង្វល់​របស់​ខ្លួនទាក់​ទង​នឹង​ក្លិន​ស្អុយ​នេះ​ដែរ​ ដោយ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មិន​ចង់​មក​លេង​។​
ទឹកកខ្វក់ដែលមានពណ៌ខ្មៅបង្ហូរចេញពីក្រុងកំពតចូលក្នុងព្រែក។ រូបភាពថតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ទឹកកខ្វក់បង្ហូរចូលព្រែកក្នុងក្រុងកំពតធ្វើឱ្យបំពុលបរិស្ថាន និងបង្កឱ្យត្រីស្លាប់បន្តបន្ទាប់

អ្នកស្រីស្រស់ និយាយថា៖«ទឹកហ្នឹងក្នុងក្រុងតែម្ដង គ្រាន់តែមិនដឹងបង្ហូរពីណាមក។ ខ្ញុំធ្លាប់នាំកូនទៅលេងដែរ តែលេងមិនដែលបានយូរ ព្រោះកន្លែងហ្នឹងវាមានក្លិនស្អុយ ហើយកាលហ្នឹងកូនខ្ញុំធ្លាប់ចុះលេងទឹកវាក៏រមាស់ឡើងកន្ទួលពងបែក»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម