លោក អេ ភូថង៖ ជីវិតខ្ញុំកើតមកដើម្បីគុនខ្មែរ ហើយកូនចៅរបស់ខ្ញុំជាអ្នកបន្តវេន
អង្គុយបែបមិនសូវមានកម្លាំងក្នុងខ្លួន នៅក្នុងផ្ទះប្រក់សង្កសីតូចមួយ ដែលដាក់ពេញទៅដោយខ្សែក្រវាត់ និងពានរង្វាន់ជាច្រើន ដែលកូនៗ និងសិស្សរបស់ខ្លួនដណ្តើមបានពីការប្រកួតប្រដាល់គុនខ្មែរ លោក អេ ភូថង និងភរិយាអ្នកស្រី សាំង សុម៉ាលី បានបរិយាយយ៉ាងកម្សត់ពីខ្សែជីវិតនៃក្រុមគ្រួសារត្រកូល «អេ» ដែលបានជម្នះឧបសគ្គ និងបញ្ហារាប់មិនអស់ ក្នុងការរួមចំណែកផ្សព្វផ្សាយ«គុនខ្មែរ»។