គ្រឹះស្ថានសិក្សា និងក្លឹបកម្សាន្តនានាត្រូវបានបញ្ជាឲ្យបិទ បន្ទាប់ពីអង្គរក្សម្នាក់ឆ្លងជំងឺកូវីដ ១៩

បុរសម្នាក់ដើរកាត់មុខក្លោងទ្វារវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។ បញ្ញ ឆព័ណ្ណ

បន្ទាប់ពីអង្គរក្សខ្មែរម្នាក់ការពាររដ្ឋមន្រ្តីហុងគ្រី ដែលត្រូវបានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកមកកាន់រាជធានីភ្នំពេញកាលពីសប្តាហ៍មុន ត្រូវបានតេស្តរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាផងដែរនោះ រដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីថ្ងៃទី០៨ ខែវិច្ឆិកាដោយបញ្ជាឲ្យបិទគ្រឹះស្ថានសិក្សា និងក្លឹបកម្សាន្តក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលយ៉ាងតិចពីរសប្តាហ៍។