សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខកចិត្ត

ស្ត្រីជាកសិករម្នាក់កំពុងតែធ្វើសកម្មភាពកើបលាមកគោដាក់ដំណាំនៅក្នុងចម្ការរបស់គាត់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ (ខេមបូចា/ អាន វិចិត្រ)

កសិករនៅតាមខេត្តមួយចំនួនខកចិត្តដោយអះអា​ថា ធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម

កសិករធ្វើស្រែចម្ការ និងចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគេអស់សង្ឃឹមព្រោះធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម ធ្វើឱ្យពួកគេទុកដីនៅទំនេរចោល និងមួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​រកការងារដើម្បីចិញ្ចឹមជីវិត។​​ ករណីនេះ​ កសិករចាត់ទុកថា ជាការ​រើសអើង​ដល់ពួកគាត់។​
ព្រះសង្ឃមួយអង្គបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

UN សម្តែងការខកចិត្តការបោះឆ្នោតនៅកម្ពុជា ខណៈលោក ហ៊ុន សែន ថ្លែងសម្រាលការរិះគន់ពីអន្តរជាតិ

អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានលើ​ក​ឡើង​នៅក្នុងសេចក្តីថ្លែងការ​ណ៍​មួយដែល​ចេញផ្សាយកាលពីថ្ងៃពុធថា ដំណើរការបោះឆ្នោតនៅ​ក្នុង​ប្រទេសកម្ពុជាគឺមិនស្របតាមគោលការណ៍ប្រជាប្រជាធិបតេយ្យ​ ដោយសារតែការ​ហាម​ឃាត់គណបក្សភ្លើងទៀនមិន​ឲ្យ​ចូល​រួម​ និងការ​យាយី​របស់​ឥស្សរជនបក្ស​កាន់អំណាចលើ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជា​គូប្រ​ជែង​។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលនិងក្រុមគ្រួសារជនជាប់ចោទខកចិត្តចំពោះការផ្តន្ទាទោស កញ្ញា សេង ធារី និងសកម្មជននយោបាយ

អង្គការសង្គមស៊ីវិលនិងក្រុមគ្រួសារសកម្មជននយោបាយមិនពេញចិត្តចំពោះការផ្តន្ទាទោស​របស់សាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា សេង ធារី និងសកម្មជននយោបាយរបស់បក្ស​ប្រឆាំងផ្សេងទៀតនៅថ្ងៃអង្គារនេះ ហើយពួកគេបានស្នើឱ្យមានការដោះលែងអ្នកទាំងអស់​នោះ​ជា​បន្ទាន់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម