កម្លាំងប្រជាការពាររារាំងក្រុមគ្រួសារ និងអ្នកគាំទ្រសកម្មជនដែលជាប់ពន្ធនាគារពីការដើរក្បួនទៅកាន់ទីសក្ការៈបូជា
យុវជន សកម្មជនបរិស្ថាន និងគ្រួសារជាច្រើននាក់ត្រូវបានប្រជាការពារខណ្ឌដូនពេញរារាំងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ខណៈពួកគេព្យាយាមទៅបួងសួងនៅព្រះអង្គដងកើដោយសន្តិវិធីដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ និងទាមទារឲ្យដោះលែងសកម្មជនដែលជាប់ពន្ធនាគារ។