លោក ស ខេង ទទូចឲ្យសមាជិកគណបក្សដោះស្រាយបញ្ហាដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

បុរសម្នាក់ជិះកង់ឆ្លងកាត់មុខបដាមួយផ្ទាំងដែលអញ្ជើញប្រជាពលរដ្ឋឲ្យពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួននិងចុះឈ្មោះបោះឆ្នោតឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ថ្ងៃទី៤ ខែតុលាឆ្នាំ ២០២១។ ខេមបូចា/ បញ្ញា ឆពណ្ណ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការពឹងផ្អែកលើសារ​នយោបាយ​ជាទម្លាប់ដែលនិយាយអំពីសម័យខ្មែរក្រហមនឹងមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញ​មតិសាធារណៈជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២នោះទេ។