សង្គមស៊ីវិលទាមទារឱ្យស្វែងរកឃាតកពិត ខណៈពេលប្រារព្ធខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី
ក្រុមសង្គមស៊ីវិលនិងយុវជនមកពីចម្រុះស្ថាប័នជួបជុំគ្នាធ្វើពិធីរំលឹកខួប៦ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាព ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០១៦កន្លងទៅ។ ក្រុមសង្គមស៊ីវិលនៅតែទទូចឱ្យរដ្ឋាភិបាលស្វែងរកឃាតករពិតចំពោះការស្លាប់របស់អ្នកវិភាគរូបនេះ។