សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខេត្តកណ្តាល

ស្ត្រីមានផ្ទៃពោះម្នាក់ដើរតាមផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន

ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ហ្វីលីពីន​មានផ្ទៃពោះ​ចំនួន១៣នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ម្តាយ​ពពោះ​ជំនួសនេះ។ ​បើ​យោងតាម​លោក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។​
លោក កន សុខកាយ ត្រូវ​ដក​តំណែង​ពីអភិបាល​ស្រុក​ល្វាឯម​ ខេត្តកណ្ដាល បន្ទាប់​ពី​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់តំណែង ដោយសា​មានពាក់ព័ន្ធនឹង​ការសូកប៉ាន់ដើម្បី​បាន​តំណែង។ រូបថត​លោក កន សុកាយ​ បង្ហោះ​លើ​ហ្វេស​ប៊ុក​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣​ នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​លោក​។​

អភិបាលស្រុកមួយរូបត្រូវដកតំណែង បន្ទាប់ពីមានការសូកប៉ាន់ដើម្បីទទួលមុខតំណែងនៅកន្លែងថ្មី​

កាល​ពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ២០២៤ រដ្ឋាភិបាលបាន​ចេញ​អនុក្រឹត្យ​មួយ​បញ្ចប់​តំណែង​របស់​លោក កន សុខកាយ ពី​អភិបាល​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។
តំណាងក្រុមការងារអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១០នាក់ បើកវេទិកាសាធារណៈនៅក្នុងវត្តពកអណ្តែត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាមួយពលរដ្ឋរងផលប៉ះពាល់ ក្រោយពួកគាត់ស្នើទៅសាលាខេត្តកណ្តាល ឱ្យរៀបចំវេទិកានេះ។ រូបថតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

មន្ត្រីអន្តរក្រសួងបើកវេទិកាសាធារណៈជាមួយពលរដ្ឋ​​រងផលប៉ះពាល់​ពី​គម្រោង​ស្តារប្រឡាយមេនៅក្រុងតាខ្មៅ

មន្ត្រីផ្នែកដោះស្រាយផលប៉ះពាល់ប្រកាសឱ្យពលរដ្ឋ៣៦០គ្រួសារ ដែលរងផលប៉ះពាល់ដោយ​សារការជីកស្តារប្រឡាយមេ៩៦ ក្នុងសង្កាត់កំពង់សំណា​ញ់ ក្រុងតាខ្មៅ រក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយពីរដ្ឋាភិបាល ខណៈពលរដ្ឋទទូចឱ្យមន្ត្រីបង្ហាញពីពេលវេលាជាក់លាក់ក្នុងការដោះស្រាយសំណងជាដី និងថវិកា ឬឱ្យពួកគេរស់នៅទីតាំងចាស់។
ក្រណាត់ពណ៌សដែលមានស្លាកយីហោ Herschel Supply Co. ដែលហាក់ដូចជាបំណែកនៃថង់កន្ទបដែលលក់ដោយយីហោនេះ ជ្រុះលើដីនៅរោងចក្រឥដ្ឋដែលមានក្មេងៗកម្មករលេង។ (ខេមបូចា/ Leila Goldstein)

កាក​សំណល់កាត់ដេរ​ពី Walmart, Disney និង​ម៉ាក​យីហោ​ធំៗ​ផ្សេង​ទៀត ​បន្ត​ត្រូវបានគេប្រើប្រាស់​ដើម្បី​ដុតឡឥដ្ឋនៅកម្ពុជា

នៅ​ក្នុង​សិប្បកម្មឡ​ឥដ្ឋមួយ ​ក្នុង​ខេត្ត​កណ្តាល ​សំណល់កាត់​ដេរ​របស់​រោងចក្រ ​ដែល​ជា​ក្រណាត់​​មិនត្រូវបានប្រើប្រាស់ក្រោយពីសេសសល់​ពី​ការ​ផលិត​សម្លៀក​បំពាក់​ បាន​ហៀរ​ចេញ​ពី​ថង់​សំរាម ​ដែល​គេតម្រៀបជា​ជួរ​តាម​បណ្តោយ​ឡឥដ្ឋ។ កុមារមួយក្រុម ដែលជា​កម្មករឡ​ឥដ្ឋ​​ លេង​ជាមួយគំនរ​សំរាម​ ដែល​​មានស្លាកសញ្ញាពី​ម៉ាកសម្លៀក​បំពាក់អន្តរជាតិល្បីៗដូចជា​ Adidas, Reebok និង Disney ជាដើម។
តំណាងក្រសួងរៀបចំដែនដី ចេញមកខាងមុខក្រសួង ដើម្បីជួប និងពិនិត្យមើលញត្តិរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលាន​យន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ

គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង​៤៥០​គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង​៥៧០​គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។
ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

កសិករនៅតែបន្តព្រួយបារម្ភអំពីការខាតបង់ក្រោយក្រុមហ៊ុន២០​ថែមទៀតមានសិទ្ធិនាំចូលសាច់បង្កក

កសិករចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនបារម្ភថា តម្លៃសត្វចិញ្ចឹមរបស់ពួកគេនឹងខាតបង់បន្តដោយសារតែក្រុមហ៊ុន២០ថែមទៀត ទទួលបានសិទ្ធិនាំចូលសាច់បង្កក​នៅក្នុង​ខែ​មេសា​​​កន្លង​​​ទៅនេះ។
ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដកណ្ដាលថា នឹងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋក្រោយពីចុះសិក្សាវាយតម្លៃរួចនៅឃុំបឹងខ្យាង

អាជ្ញាធរខេត្ដកណ្ដាលអះអាងថា នឹងផ្ដល់សំណងផលប៉ះពាល់ក្រោយពីចុះសិក្សា​វាយតម្លៃរួច​សម្រាប់​ពលរដ្ឋនៅឃុំបឹងខ្យាងក្រោមគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រ ខណៈ​រដ្ឋបាល​​​​បានចេញសេចក្ដីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួនបានចុះផ្សាយ​កន្លងមក។
ទិដ្ឋភាពនៃគម្រោងជីកស្តារប្រព័ន្ធរំដោះ និងពង្វាងទឹកកុំឱ្យជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងអនុវត្តក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ (រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ស្ពឺ)

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយដើម្បីពង្វាងទឹកកុំឱ្យជន់​លិច​រាជធានីភ្នំពេញ និងខេត្តមួយចំនួន

មន្ត្រីជំនាញនៃក្រសួងធនធានទឹក អះអាងថា អាជ្ញាធរពាក់ព័ន្ធកំពុងជីកស្តារប្រឡាយធ្វើ​ទំនើបកម្មលើប្រព័ន្ធរំដោះទឹក និងពង្វាងទឹក ដើម្បីបញ្ចៀសការជន់លិច​នៅក្នុងភូមិ​សាស្ត្រ​​រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២៨។

ព័ត៌មានថ្មី

អត្ថបទពេញនិយម