![ទិដ្ឋភាពជួរភ្នំក្នុងខេត្តពោធិ៍សាត់ ស្រុកវាលវែង កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)](https://b1949157.smushcdn.com/1949157/wp-content/uploads/2024/07/2024-07-13-13.56.26-1000x563.webp?lossy=1&strip=0&webp=1)
ក្រសួងការពារជាតិបញ្ជាក់ថា ឧទ្ធម្ភាគចក្របាត់បង់ការទាក់ទងនៅជិតជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់មិនទាន់រកឃើញនៅឡើយ
ធ្វើបច្ចុប្បន្នព័ត៌មាន៖ ក្រសួងការពារជាតិកាលពីថ្ងៃទី១៣ ខែកក្កដា បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថាមានឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ការទាក់ទងជាមួយបញ្ជាការកងទ័ពអាកាស ដោយសារតែអាកាសធាតុមិនល្អ។ការបាត់បង់ទំនាក់ទំនងជាមួយបញ្ជាការកងទ័ពអាកាសនេះ គឺកើតឡើងក្នុងពេលហ្វឹកហាត់នៅជួរភ្នំក្រវាញរវាងខេត្តកោះកុង និងខេត្តពោធិ៍សាត់។ យ៉ាងណា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ក្រសួងប្រកាសថាមិនទាន់រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ។