សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខេត្តកំពត់

អ្នក​ភូមិ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បន្ទាប់​ពី​ការ​ប្រារព្ធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៤។ (រូបភាពផ្តល់​ឱ្យ)

ពលរដ្ឋមួយចំនួន​ត្រូវបានសាក​សួរ​ជុំវិញ​ការ​មិនសុំ​​ការ​អនុញ្ញាត​ដើម្បីប្រារព្ធកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពលរដ្ឋចំនួនប្រាំបួននាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានប៉ូលិសនាំទៅសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចុះកិច្ចសន្យាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខេត្តកំពត។ ក្រុម​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា កន្លែង​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់​តែ​រឹត​បន្តឹង។​
ដើមចេកនៅក្នុងដីចម្ការក្រុមហ៊ុន ហ៊ងអាញ់យ៉ាឡាយអណ្ដូងមាស ក្នុងខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុននេះបានបិទចម្ការរបស់ខ្លួន។ រូបថតកាលពីខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ ហ៊ីម ខទៀត)

កម្មករក្រុមហ៊ុនវៀតណាម​ហ៊ងអាញ់​យ៉ាឡាយ​​​​នៅបន្តរងគ្រោះ​រាប់ឆ្នាំក្រោយក្រុមហ៊ុនបិទ

ស្រុក​អណ្ដូងមាស/ខេត្តរតនគិរី៖ អស់រយៈពេល​ជិត​បី​ឆ្នាំ​ កម្មករ​ក្នុង​ស្រុក​ប្រហែល​ជា​៣០០​នាក់ ដែល​មាន​៥០​ភាគរយ​ជាស្រ្តី បានធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ(Hoang Anh Gia Lai) ​លើ​ផ្ទៃ​ដី​ដាំដុះ​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។​
ក្លោងទ្វារសាលាបឋមសិក្សា អូរតូច ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងកំពត កំពុងត្រូវការជំនួយ ដើម្បីជួសជុលដំបូលសាលា និងកសាងប្រព័ន្ធលូបង្ហូរទឹក។ រូបថតថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។(ខេមបូចា/ ហ៊ែល កំសាន)

សាលាបឋមសិក្សា អូរតូច ក្នុងខេត្តកំពត ធ្លុះធ្លាយដំបូល និងគ្មានប្រព័ន្ធលូបង្ហូរទឹក កំពុងដង្ហោយហៅរកជំនួយ

មិនមែននៅតំបន់ដាច់ស្រយាលនោះទេ សាលាបឋមសិក្សា អូរតូច ស្ថិតក្នុងសង្កាត់អណ្ដូងខ្មែរ គឺមានចម្ងាយជិត៤គីឡូម៉ែត្រពីក្រុងកំពតតែប៉ុណ្ណោះ។ បច្ចុប្បន្ន អគារសិក្សាមួយខ្នងនេះកំពុង​លេច​​ដំបូល និងគ្មានប្រព័ន្ធលូរំដោះទឹកនោះឡើយ ជាហេតុជន់លិចនៅពេលមានភ្លៀង​ម្ដងៗ។
រថយន្តប៉ូលិសដឹកលោកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកឧកញ៉ា ហ៊ី គឹមហុង កំពុងស្ថិតក្នុងនីតិវិធីសាកសួរនៅតុលាការក្រុងភ្នំពេញ អំពីករណីឆបោកពលរដ្ឋនៅខេត្តកំពត

លោកឧកញ៉ា ហ៊ី គឹមហុង និងក្រុមអង្គរក្សរបស់គាត់ កំពុងស្ថិតក្នុងនីតិវិធីសាកសួរនៅសាលា​ដំបូង​រាជធានី​ភ្នំពេញនៅឡើយ កាលថ្ងៃអង្គារ ពីករណីឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តកំពត ដោយគិតជា​ទឹក​ប្រាក់​​រាប់លាន​ដុល្លារ​ក្នុងគម្រោងអចនទ្រព្យ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម