អ្នកសារព័ត៌មានអះអាងថា រងការគំរាមពីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ជុំវិញសេចក្តីរាយការណ៍ព័ត៌មានអំពីការកាប់ឈើខុសច្បាប់

រូបថតស្គ្រីនសត់ (screenshot)ពីវីដេអូផ្តល់ដោយលោក គីន សារី បង្ហាញពីសកម្មភាពដឹកជញ្ជូនកំណាត់ឈើហ៊ុបនៅខេត្តក្រចេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

អ្នកកាសែតម្នាក់ប្រចាំនៅខេត្តក្រចេះបានចោទប្រកាន់ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានគំរាមលោកដោយសារលោកបានធ្វើសេចក្តីរាយការណ៍អំពីការដឹកជញ្ជូនឈើខុសច្បាប់ ទីដែលប្រភពជាច្រើនបានអះអាងថា កងរាជអាវុធខេត្តបានជួយសម្រួលដល់ការដឹកជញ្ជូនឈើប្រណិត។