សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ខេត្តសៀមរាប

គ្រួសារអ្នកកាសែតដែលបានស្លាប់ លោក ឈឿង ឈឹង ប្រារព្ធពិធីបុណ្យសពរបស់គាត់នៅឯគេហដ្ឋានរបស់គាត់ ក្នុងស្រុកនគរធំ ខេត្តសៀមរាប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាមទារ​យុត្តិធម៌​ឱ្យលឿន​សម្រាប់​អ្នក​កាសែត​ដែល​ស្លាប់

ក្រុមប្រព័ន្ធផ្សព្វផ្សាយកំពុងទាមទារយុត្តិធម៌ភ្លាមៗ បន្ទាប់ពីអ្នកកាសែត ឈឿង ឈឹង ត្រូវបានគេបាញ់សម្លាប់ពាក់ព័ន្ឋបទល្មើសព្រៃឈើក្នុងខេត្តសៀមរាប ដោយបច្ចុប្បន្នឃាតកត្រូវបានឃុំខ្លួន និងសាច់ញាតិជនរងគ្រោះបានលើកឡើងជាសំណួរជុំវិញការយឺតយ៉ាវក្នុងពេលវះកាត់​។
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

មន្ត្រីជាន់ខ្ពស់ពីររូប​ត្រូវ​បាន​កោះហៅសាកសួរ​ក្នុង​សំណុំរឿង​ឆបោក​លុយជាង២០០លាន​ដុល្លារកាលពីដើម​ឆ្នាំនេះ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីររូបត្រូវបានកោះហៅសាកសួរ​ជុំវិញសំណុំរឿងគម្រោងវិនិយោគដីធ្លីក្លែងបន្លំ ដែលបានឆបោកលុយប្រជាពលរដ្ឋជាង២០០លានដុល្លារដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ។
ពលរដ្ឋ និងសិស្សសាលាបានយកដៃខ្ទប់ច្រមុះ ខណៈដែលមានរថយន្តបើកឆ្លងកាត់បណ្តាលឱ្យដីហុយ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ពលរដ្ឋប្រាំភូមិនៅតំបន់អង្គរទន្ទឹងរង់ចាំផ្លូវចាក់បេតុងជាង៣០ឆ្នាំមកហើយ

ផ្លូវ​​មួយ​ខ្សែ​ចាប់​ពី​ផ្លូវ​វង់​ធំ​ទី២​ក្បែរ​ប្រាសាទ​នាគព័ន្ធដែល​កាត់ចំ​កណ្តាល​ឃុំ​លាងដៃ​នៃ​ស្រុក​​អង្គរធំ ​នៅ​ពេល​មាន​រថយន្ត​បើក​ឆ្លង​កាត់​ម្តងៗ​បណ្តាលឱ្យ​ដីហុយ​ប៉ះពាល់ដល់ការ​​រស់នៅ​របស់ពលរដ្ឋក្នុង​តំបន់​នោះ និងខែភ្លៀងបែកភក់ពិបាកធ្វើដំណើរនៅផ្នែកខ្លះនៃផ្លូវ។ ប្រជា​សហគមន៍​អះអាង​ថា ​បញ្ហានេះក៏ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ភូមិ​បុរាណ​ក្នុង​តំបន់​អង្គរ​ និងប៉ះពាល់ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរផងដែរ។
សិស្សសាលាវត្តរាជបូណ៌ធ្វើបទបង្ហាញតាមរយ:កម្មវិធី Canva ផ្តោតទៅលើ( Present with ease)កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។(រូបភាព៖ សាលាបឋមសិក្សាវត្តរាជបូណ៌)

រដ្ឋាភិបាល​មានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧ពាន់​កន្លែង​ឱ្យ​​​ដូច​សាលា​បឋមសិក្សាវត្តរាជបូណ៌ ដែល​ផ្តល់​ការ​អប់រំមានគុណ​ភាពខ្ពស់

លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតមានគោលដៅ​ចង់​កែប្រែសាលា​រដ្ឋ​៧០០០​កន្លែង​ឱ្យ​ដូច​ជាសាលាបឋមសិក្សាវត្តរាជ​បូណ៌ ព្រោះសាលាបឋមសិក្សា​វត្តរាជបូណ៌​ជាសា​លា«​ជ័យ​លាភី​សាលារៀន​គំរូ​»ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាច្រើន​ឆ្នាំមក​ហើយ​​ដោយ​សារតែសាលា​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​សៀមរាប​មួយ​នេះ​បាន​​ផ្តល់ការអប់រំ​មានគុណភាព​កម្រិត​ខ្ពស់​ មាន​​វិន័យ ​និងមានសីល​ធម៌ល្អ។
រដ្ឋបាលខេត្តសៀមរាប ថតនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ មិន ពៅ)

ពលរដ្ឋមួយចំនួនអស់សង្ឃឹមនឹងបានយុត្តិធម៌ដោយសារដាក់បណ្តឹងគ្មានដំណោះស្រាយ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសៀមរាបលើកឡើងថា ពួកគេអស់សង្ឃឹមនឹងទទួល បានយុត្តិធម៌ដោយសារតែដាក់បណ្តឹងរាប់ឆ្នាំ ប៉ុន្តែមិនមានដំណោះស្រាយ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អបំផុតក្នុងអាណត្តិទី៧នេះ។
ភ្ញៀវទេសចរបរទេសទៅទស្សនាប្រាសាទអង្គរវត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ អាជ្ញាធរជាតិអប្សរា)

ការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបនៅមានសម្ទុះយឺតនៅឡើយ

សម្ទុះ​ភ្ញៀវ​ទេសចរ​បរទេស ​​មិនទាន់​ងើបឡើងវិញបានស្រួលបួល​នៅឡើយ​ទេបច្ចុប្បន្ន ខណៈខេត្ត​សៀមរាប​ដែល​ជាខេត្ត​គោលដៅទេសចរណ៍ធំ​ ចំនួន​ភ្ញៀវ​ទេសចរ​​​​បរទេស​ងើប​ឡើង​​យឺតៗ​​នៅឡើយ​ក្នុង​រង្វង់​ប្រមាណ​២០​ភាគរយ​នៅ​ឆ្នាំ២០២៣​បើ​ធៀប​នឹង​មុន​ព្រឹត្តិការណ៍​​​ផ្ទុះ​ជំងឺ​​កូវីដ​​១៩​កាលពី​ឆ្នាំ២០១៩ បើយោងតាមលោក តុប ​សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍។
ស្មៅ និងដើមឈើតូចៗដែលទើបនឹងដុះក្នុងវាលរុនតាឯក។ អ្នកស្រុកនិយាយថា ការខ្វះដើមឈើនៅកន្លែងនោះបានរួមចំណែកធ្វើឲ្យមានកម្ដៅខ្លាំង។ រូបថតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ (Fiona Kelliher)

ពលរដ្ឋនៅតំបន់រុនតាឯកពិបាករស់នៅដោយសារអាកាសធាតុក្ដៅខ្លាំង និងការផ្ដល់កម្ចីមិនស្របច្បាប់

ប្រជាពលរដ្ឋយ៉ាងហោច១២នាក់មកពីតំបន់តាំងទីលំនៅថ្មីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំង កាលពីខែមេសា នេះបើតាមការឱ្យដឹងពីមន្ត្រីនានា ខណៈដែលគ្រួសារជាច្រើនទៀតធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងទីផ្សារប្រាក់កម្ចីខុសច្បាប់។
ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែនព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើមខែឧសភានេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

ប្រជាសហគមន៍នៅបឹងទន្លេសាបបារម្ភ​ពីការបាត់បង់ព្រៃលិចទឹកដោយ​សារ​តែភ្លើងឆេះព្រៃ និងការកាប់ទន្ទ្រានដោយខុសច្បាប់

បើ​ទោះ​បីជាអាជ្ញាធរ​បាន​អះអាង​ពីការ​ទប់ស្កាត់​បាន​​នូវ​ការកាប់​រុករាន​ដីព្រៃ​លិច​ទឹក​ ហើយ​អាជ្ញាធរ​ទន្លេ​សាប​ក៏​កំពុង​បន្ត​ចុះ​ផ្ទៀង​ផ្ទាត់​និយាម​កាកំណត់​ដែន​ព្រៃលិច​ទឹក​តំបន់​​៣ក្តី​ ក៏ប្រជា​សហគមន៍​នៅតែ​មាន​ការ​បារម្ភ​ពីការ​បាត់បង់​ព្រៃលិច​ទឹក​ដោយ​សារ​តែ​មាន​ករណី​ភ្លើង​ឆេះព្រៃ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក​នៅតែ​កើត​ឡើង​ជាបន្ត​បន្ទាប់​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម