សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខេត្តសៀមរាប

ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែនព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើមខែឧសភានេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

ប្រជាសហគមន៍នៅបឹងទន្លេសាបបារម្ភ​ពីការបាត់បង់ព្រៃលិចទឹកដោយ​សារ​តែភ្លើងឆេះព្រៃ និងការកាប់ទន្ទ្រានដោយខុសច្បាប់

បើ​ទោះ​បីជាអាជ្ញាធរ​បាន​អះអាង​ពីការ​ទប់ស្កាត់​បាន​​នូវ​ការកាប់​រុករាន​ដីព្រៃ​លិច​ទឹក​ ហើយ​អាជ្ញាធរ​ទន្លេ​សាប​ក៏​កំពុង​បន្ត​ចុះ​ផ្ទៀង​ផ្ទាត់​និយាម​កាកំណត់​ដែន​ព្រៃលិច​ទឹក​តំបន់​​៣ក្តី​ ក៏ប្រជា​សហគមន៍​នៅតែ​មាន​ការ​បារម្ភ​ពីការ​បាត់បង់​ព្រៃលិច​ទឹក​ដោយ​សារ​តែ​មាន​ករណី​ភ្លើង​ឆេះព្រៃ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក​នៅតែ​កើត​ឡើង​ជាបន្ត​បន្ទាប់​។
និស្សិត និងលោកគ្រូអ្នកគ្រូលេងល្បែងប្រជាប្រិយ «វាយក្អម»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលារៀន តំបន់ទេសចរណ៍ រាជធានី និងខេត្តនានាប្រារព្ធកម្មពិធីសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខណៈពេលដែល​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរនឹងមក​ដល់​នាពេល​ឆាប់ៗនេះ​ សាលារៀន និងទី​សាធារណៈនៅទូទាំងប្រទេសបាននិង​កំពុង​រៀបចំ​កម្មវិធី​​​មុន​ចូលឆ្នាំខ្មែរ ដែល​គេ​​ហៅថា «សង្ក្រាន្ត» ចាប់​តាំងពីដើមខែនេះ។
អ្នកភូមិសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)

អ្នកភូមិរស់នៅក្បែរប្រាសាទអង្គរវត្តបន្តរស់នៅទាំងលំបាកជាមួយ​នឹង​ការរឹត​ត្បិត​របស់អាជ្ញាធរអប្សរា

អ្នកស្រី ម៉ាប់ អាយុ៣៥ឆ្នាំ ដែល​ជាគ្រួសារបានរស់នៅចម្ងាយប្រហែល២០គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរ​វត្ត​​ ជាច្រើនជំនាន់មកហើយនោះ មិនចង់​ឱ្យ​កូនគាត់ទាំងពីរនាក់​ត្រូវដើរ​តាម​ផ្លូវដី​ដើម្បីទៅ​ប្រើ​ប្រាស់​​បង្គន់​នៅខាងក្រោយ​ផ្ទះ​ឡើយ។ ប៉ុន្តែអាជ្ញាធរបាន​ប្រាប់​គ្រួសាររបស់​អ្នកស្រី​ថា ប្រសិន​បន្ត​ការ​សង់​ថ្មី​បន្ថែម ពួកគេ​នឹង​រុះរើ​ផ្លូវ​ស៊ីម៉ងត៍ទទឹង​កន្លះម៉ែត្រដែល​គ្រួសាររបស់ ម៉ាប់ បានសង់វា​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​និយាយថា គ្រួសាររបស់ អ្នកស្រី ពុំ​មានការអនុញ្ញាត​ឱ្យ​សង់​ផ្លូវ​ស៊ីម៉ងត៍​នេះទេ។ ​
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។
នគរបាលពង្រាយកំលាំងទៅតាមគោលដៅយាមល្បាត ដើម្បីពង្រឹងសុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ (រូបថត ហាង សុជាតា)

អាជ្ញាធរពង្រាយកម្លាំងពង្រឹងសន្តិសុខ​២៤​ម៉ោង ដើម្បីរក្សាសុត្ថិភាព​ជូន​ពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបានដាក់ពង្រាយនគរបាលយាមល្បាតប្រចាំការនៅតាមគោលដៅ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរក្សានូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត និងភ្ញៀវទេសចរដែលមកទស្សនានៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ ធម្មជាតិ។
ពលរដ្ឋរាប់រយនាក់តវ៉ានៅទីតាំងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលករខែ្មរមកពីកូរ៉េ និងពលរដ្ឋតវ៉ាទាមទារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី សងលុយវិញ

ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបានធ្វើការតវ៉ាទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុន​បែរជាចង់ដោះដូរជាដីជូនពួកគាត់​។
ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

បទល្មើសបច្ចេកវិទ្យាកំពុងកើតឡើងកាន់តែច្រើនឡើងៗលើ​ប្រជាពលរដ្ឋកម្ពុជា

យោងតាមសមត្ថកិច្ចលើកឡើងថា ក្នុងរយៈពេលថ្មីនេះ ពលរដ្ឋកាន់តែ​ច្រើន​ឡើង​បានចាញ់​បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យាស្ទើររាល់ថ្ងៃ ជាពិសេស​បទល្មើស​បច្ចេកវិទ្យា​នេះ​ត្រូវ​បានរកឃើញថា​ មានចំនួនបួនខេត្ត​ និងរាជធានី បានកើតឡើងច្រើន​ជាងគេ។ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម