សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខេត្តសៀមរាប

លោកស្រី ជុំ សោភា ដែលទើបមានបង្គន់អនាម័យជួយកម្ចាត់មេរោគលើដង ទន្លេសាប ក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ម៉ិច ជូឡាយ

ពលរដ្ឋរស់នៅតាមដងទន្លេសាបមួយចំនួនទើបតែមានបង្គន់អនាម័យប្រើប្រាស់ ខណៈពលរដ្ឋខ្លះទៀតនៅមិនទាន់មាននៅឡើយ

អ្នកស្រី​ សោភា បាននិយាយថា៖ «កាលពីមិនទាន់មានបង្គន់ម៉ែខ្ញុំចាស់ គាត់បត់ជើងតែដាក់​កន្ថោរ ដាក់ថង់ ខ្ញុំក្រោកតាំងពីម៉ោងបួនយកទៅចោល​នៅក្នុងព្រៃរាល់យប់ ដល់ពេលថ្ងៃឡើង ម៉ែគាត់ទៅជីកនៅក្រោមផ្ទះ រឺបត់ជើងនៅក្នុងព្រៃ»។ ​ ​
មន្ត្រីការិយាល័យកសិកម្មនៃមន្ទីរកសិកម្មខេត្តសៀមរាប ចូលរួមក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ទក សុគន្ធ

កសិករស្រុកជីក្រែងទទូចឱ្យមន្រ្តីជំនាញជួយបណ្តុះបណ្តាលបច្ចេកទេស​ដាំបន្លែបន្ថែមទៀត

ប្រជាកសិកររស់នៅឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ស្នើ​ឱ្យមន្រ្តីជំនាញជួយផ្តល់ ការបណ្តុះបណ្តាល​បច្ចេកទេស​​​ដាំដំណាំដល់​ពួក​គាត់ ​ដើម្បីទទួលបានទិន្នផលខ្ពស់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារនិង​លើកកម្ពស់ជីវភាពគ្រួសារ​។
លោក ខ្នូ សុវណ្ណ បង្ហាញដីស្រែ១,៥ហិកតានៅភូមិពាក់ស្នែង ឃុំពាក់ស្នែក ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ដែលថាអាជ្ញាធរនឹងប្រើប្រាស់ដីនេះដើម្បីផ្ដល់ជាលំនៅឋានដល់ក្រុមគ្រួសារដែលនឹងត្រូវផ្លាស់ទីលំនៅចេញពីតំបន់អង្គរវគ្គទីពីរ។ (ខេមបូចា/ ឃួន ណារីម)

ប្រជាពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតប្រឈមនឹងការចាកចេញ​ពី​តំបន់អង្គរទៅកាន់ទីតាំងពង្រីកបន្ថែម

ផ្ទៃ​ដី​ក្នុង​ខេត្ត​សៀម​រាប​ចំនួន​៨៩៦​ហិកតា​បន្ថែម​ទៀត​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​ត្រូវ​ផ្លាស់ទី​លំនៅ​​ពី​តំបន់​បេតិកភណ្ឌ​អង្គរ​។ នេះ​បើ​តាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​​សាធារណៈ​នៅ​ក្នុង​សៀវភៅ​រាជកិច្ច​ថ្ងៃទី​១៧ ខែឧសភា​។​
សកម្មភាពយុវជនជាសិស្សសាលាជួយការងារឪពុកម្តាយច្រូតស្រូវនៅភូមិឈូក ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ម៉ែន មុនិរ៉ា

កសិករនៅខេត្តសៀមរាបបង្ខំចិត្តឱ្យកូនឈប់រៀនដើម្បីធ្វើការជួយដោះបំណុល

កសិកររស់នៅខេត្តសៀមរាបព្រួយបារម្ភពីការធ្លាក់ចុះប្រាក់ចំណូល ធ្វើឱ្យពួកគាត់​ផុង​ខ្លួន​នឹង វិបត្តិបំណុលពិបាករើបម្រះ។ កសិករខ្លះបង្ខំចិត្តឱ្យកូនឈប់រៀនទៅរកការងារ​ធ្វើក្នុង​ស្រុក និង ក្រៅប្រទេសដើម្បីរកលុយ​សង​បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលគ្រួសារ​ពួកគាត់បាន យកប្លង់ផ្ទះ និងប្លង់ដីស្រែចម្ការជាទ្រព្យបញ្ចាំ។
អតតីបុគ្គលិកបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិសៀមរាប បានឈរតវ៉ាទាមទារសុំចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់ពួកគេនៅឆ្នាំ២០២០។ រូបថតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

បុគ្គលិកព្រលានយន្តហោះខេត្តសៀមរាបទាមទារចូលធ្វើការវិញ ខណៈក្រុមហ៊ុនមិនគោរពតាមសន្យា

បុគ្គលិកដែលបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានផ្ទុះការតវ៉ា​សា​ជា​ថ្មី ក្រោយពួកគេត្រូវបានបញ្ឈប់ពីការងារកំឡុង​ពេលរាតត្បាត​ជំងឺកូវីដ១៩​កាលពី​ឆ្នាំ​២០២០។ ពួកគេទាមទារឱ្យក្រុមហ៊ុនព្រលានយន្តហោះមួយនេះ ទទួលយកពួកគេឱ្យ​ចូល​ធ្វើ​ការវិញតាមការសន្យា ខណៈពួកគេឃើញក្រុមហ៊ុនប្រកាសរើសបុគ្គលិកថ្មី។

ព័ត៌មានថ្មី

អត្ថបទពេញនិយម