សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ខេត្តស្ទឹងត្រែង

សកម្មជន​បរិស្ថាន​ប្រាំមួយ​នាក់​បណ្តើរ​ម៉ូតូ​ចេញ​ពី​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បន្ទាប់​ពី​ដោះលែងវិញ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។(រូបភាព៖ ម៉ា ចិត្រត្រា)

សកម្មជន​បរិស្ថាន​ដែល​​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់​ពី​សាកសួរ​​ពីរ​ថ្ងៃ

សកម្មជនបរិស្ថានចំនួនប្រាំមួយនាក់ដែលត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍​ ទី២៣ ខែវិច្ឆិកា នៅពេលកំពុងស៊ើបអង្កេតការកាប់​ឈើ​ខុសច្បាប់នៅជិតដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង ត្រូវបានដោះលែង បន្ទាប់ពីការសាកសួររយៈពីរថ្ងៃពីកងរាជអាវុធហត្ថខេត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិនិត្យមើល​ការសាងសង់ផ្លូវ​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តក្រចេះ និងខេត្ត​មណ្ឌល​គិរី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ (រូប​ភាព​ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត)

នាយករដ្ឋមន្ត្រី​រៀបចំ​យុទ្ធនាការកៀរគរថវិកាសម្រាប់​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតមូលនិធិកសាង​ហេដ្ឋារច​នា​សម្ព័ន្ធតាមព្រំដែនកម្ពុជា ដើម្បីកៀរគរ​ថវិកា និងផ្តល់ឱកាសឱ្យ​ប្រជាពលរដ្ឋខ្មែរ​គ្រប់មជ្ឈដ្ឋាន​ទាំង​ក្នុង​ស្រុក និងក្រៅប្រទេសបានចូលរួមចំណែក​ដោយផ្ទាល់ជា​មួយរាជ​​រដ្ឋាភិបាល។ 
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

លោក​ ហ៊ុន ម៉ាណែត៖ ការ​អភិវឌ្ឍ​នៅ​​ខេត្ត​ភាគឦសាននឹង​មិនធ្វើឱ្យកម្ពុជា​បាត់បង់ទឹកដី​ទេ

បន្ទាប់​ពីបាន​ចុះទៅ​ពិនិត្យ​​ផ្ទាល់​នៅ​តាម​តំបន់​ព្រំដែនកម្ពុជាវៀតណាម​​​ជាលើកដំបូងលោក​​​នាយក​រដ្ឋមន្ត្រីហ៊ុន ម៉ាណែត បាន​ប្រកាស​ធានាអះអាង​និងប្តេជ្ញាថា ​ការ​អភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ CLV -DTA ក្នុង​ខេត្ត​​ភាគឦសាន«គឺនឹង​មិនធ្វើឱ្យបាត់បង់ទឹកដី​ឬ​អធិបតេយ្យ​ភាព​​ជាតិ​របស់​យើង​ទេ»​ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​​ទឹក​ដី​នាំគ្នា​ទៅ​លេង​នៅ​ខេត្ត​ទាំងនោះឱ្យបាន​ច្រើន។
សកម្មភាពប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានចូលរួមស្តារត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។ (រូបភាព៖ USAID មរតកបៃតង)

ត្រពាំងចំនួន២៤ក្នុងដែនជម្រកសត្វព្រៃត្រូវបានស្តារដើម្បីអភិរក្សសត្វព្រៃនិងជីវៈចម្រុះ

ត្រពាំង​សរុប​​ចំនួន​២៤នៅ​ក្នុង​​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ត្រូវបាន​ជីកស្តារ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​សត្វ​ព្រៃ​និង​ជីវៈចម្រុះ ខណៈ​ភព​ផែនដី​កាន់​តែ​ឡើង​កំដៅ​។ នេះ​បើយោងតាមរបាយការណ៍អង្គការ និងមន្ត្រីថ្នាក់ខេត្ត។
ទំនប់វារីអគ្គិសនីដនសាហុង មានចម្ងាយ២គ.ម.ពីព្រំដែនកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (សុវណ្ណ ស្រីពេជ្រ)

ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុធ្វើឱ្យរាំងស្ទះទន្លេមេគង្គ៖ ជីវភាព និងប្រព័ន្ធអេកូឡូស៊ីកំពុងរងគ្រោះ

ខេត្តស្ទឹងត្រែង និងក្រចេះ ប្រទេសកម្ពុជា៖ ទន្លេមេគង្គ ដែលជាទន្លេដ៏សំខាន់​ដែល​មនុស្ស​រាប់​លាន​នាក់ពឹង​អាស្រ័យ​លើ​នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងវិបត្តិអេកូឡូស៊ី។ កម្រិតទឹក​ដែល​​មិនអាចទាយទុក​បានជាមុន ការថយចុះនៃបរិមាណត្រី និងការបាត់បង់សត្វផ្សោត គឺ​គំរាម​កំហែងដល់ការរស់នៅ និងប្រពៃណីរបស់​ប្រជាពលរដ្ឋនៅតាមដង​ទន្លេ។
សិស្សសាលាបឋមសិក្សាអន្លង់ស្វាយ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ពូ សូរាជជីនី)

សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង

ថ្វី​បើសាលាបឋម​សិក្សា​ក្នុង​ភូមិ​អន្លង់ស្វាយ​​នៅ​មិន​ឆ្ងាយ​ពី​​កន្លែង​ប្រជា​ជន​រស់​នៅ តែ​វាហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​។ ក្មេ​ងៗ​ជា​ច្រើន​មិន​បាន​ទទួល​ការអប់រំឲ្យ​ចំគោលដៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ដែរ។ មូលហេតុ​ចម្បង​គឺ​ការ​ខ្វះ​ខាត​គ្រូបង្រៀន ក៏​ដូច​ជាខ្វះខាត​បន្ទប់​រៀន​សម្រាប់​សិស្ស​ថ្នាក់​ខ្ពស់​ខណៈ​ដែល​សាលា​មាន​ទំហំតូច​។​
ក្រសួងរ៉ែ និងថាមពលក្នុងកិច្ចប្រជុំមួយបានប្រកាសពីការផ្ដល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់ថ្មីមួយនៅខេត្តស្ទឹងត្រែងកាលពីខែមីនា។ (រូបភាពពីទំព័រហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល)

ក្រសួងរ៉ែ និងថាមពល ចេញអាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់ថ្មីនៅខេត្តស្ទឹងត្រែង

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រ​សួង​រ៉ែ និង​ថាម​ពល​ បាន​ឱ្យ​ដឹងថា ​ក្រ​សួង​បាន​ផ្ដល់​អាជ្ញាបណ្ណ​អាជីវកម្ម​​បូម​ខ្សាច់​ថ្មី​មួយ​ដល់​សហគ្រាស​ សំរិទ្ធ ប៊ុន​ធឿន សម្រាប់​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​សេកុង ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម