សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គណនេយ្យភាពសង្គម

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងថ្លឹង ៤ ទាមទារ​ឱ្យ​បញ្ឈប់​​ការ​សាងសង់​ឋានីយបូមទឹក​

ប្រជាពលរដ្ឋក្នុង​ភូមិ​ចំនួន​ប្រាំមួយ​ នៃ​ឃុំ​ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ គឺ​ភូមិអូរតោងភូមិពាមល្វា ភូមិត្រពាំងអង្គ្រង ភូមិល្ហឹម ភូមិក្រាំងធ្នង់ និង​ភូមិ​ស្រែកិន កំពុង​តែ​ប្រឈម​នឹង​បញ្ហា​​កង្វះ​ទឹក​ស្អាតសម្រាប់​ប្រើប្រាស់​ និង​ទទួលទាន ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ឱរ៉ាល់​​អំពាវនាវសុំការផ្គត់ផ្គង់​ទឹក​ស្អាត

ប្រជាពលរដ្ឋក្នុង​ភូមិ​ចំនួន​ប្រាំមួយ​ នៃ​ឃុំ​ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ គឺ​ភូមិអូរតោងភូមិពាមល្វា ភូមិត្រពាំងអង្គ្រង ភូមិល្ហឹម ភូមិក្រាំងធ្នង់ និង​ភូមិ​ស្រែកិន កំពុង​តែ​ប្រឈម​នឹង​បញ្ហា​​កង្វះ​ទឹក​ស្អាតសម្រាប់​ប្រើប្រាស់​ និង​ទទួលទាន ។

សាច់ញាតិ មេដឹកនាំសហជីព និងអ្នកនយោបាយ ទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌សម្រាប់ លោក ជា វិជ្ជា

សាច់ញាតិ មេដឹកនាំ​សហជីព អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រារព្ធខួប ២១ឆ្នាំ នៃឃាតកម្មលើអតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ លោក ជា វិជ្ជា ។ ការ​ជួបជុំ​គ្នា​គឺ​​​នៅ​រូបសំណាក លោក ជា វិជ្ជា នា​សួនខាង​ជើង​វត្តលង្កា និង​ខាងលិចវិមានឯករាជ្យ ត្រង់​ចំណុច​ប្រសព្វ​មហាវិថី​ព្រះសីហនុ…

អាណាព្យាបាល​កាន់​តែ​ច្រើនឡើង​ៗ​​ជំរុញ​កូនរបស់​ខ្លួន​​ឱ្យ​រៀន​ហែល​ទឹក

អាណាព្យាបាល​កាន់តែ​ច្រើនឡើង​ៗ​ បាន​ជំរុញ​កូន​របស់​ខ្លួន​ឱ្យ​រៀន​ហែល​ទឹក ក្នុង​នោះ​ អាណា​ព្យាបាល​មួយ​ចំនួន​យល់​ឃើញ​ថា ចំណេះ​ជំនាញ​ហែល​ទឹក ​​ប្រៀប​បាន​នឹង​​អង្គរក្ស​ការពារ​អាយុជីវិត​កូន​របស់​ពួក​គាត់យ៉ាង​ដូច្នោះ ។ អ្នកគ្រប់គ្រង​ក្លឹប​ហែល​ទឹកឈ្មោះ vGetFit នៅ​រាជធានី​ភ្នំពេញ លោក សំ សុពេជ្រ បាន​ឱ្យ​ដឹង​ថា គ្រាន់តែ​ចាប់ផ្ដើម​ដំណើរ​ការ​រយៈ​ពេល​ ១៦​ខែ​ ដំបូង ក្លឹប​របស់​លោកដែល​មានប្រាំ​សាខា ​ទទួលបាន​​សិស្ស​ចំនួន​ជាង ៤​ពាន់​នាក់ ។ លោក សំ សុពេជ្រ បញ្ជាក់​ថា…

ប្រជាសគមន៍​ដូន​ឪ ១០១គ្រួសារ នា​សង្កាត់ជើងឯក ទាមទារ​បណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋសហគមន៍ដូនឪ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១០១គ្រួសារ បានស្នើសុំអាជ្ញាធរសាលារាជធានីភ្នំពេញ ចេញប្លង់កម្មសិទ្ធិដីធ្លីឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ខណៈការស្នើសុំប្លង់កម្មសិទ្ធិដីដែលមានទំហំសរុប ១ហិកតាកន្លះ បានអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំមកហើយនោះ ។ ប្រជាសហគមន៍ដូនឪ អះអាងថា ពួកគាត់បានស្នើសុំស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខណ្ឌដង្កោ និងសាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ជាច្រើនលើក ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺចាប់តាំងពីឆ្នាំ២០២០ម៉្លេះ…

ប្រជាពលរដ្ឋមានកង្វល់ពីផលប៉ះពាល់​នៃ​ការអភិវឌ្ឍអយស្ម័យយាន និងសុវត្ថិភាពអាយុ​ជីវិត

ប្រជាពលរដ្ឋនៅរស់នៅតាមបណ្តោយផ្លូវដែក​ ក្នុង​រាជធានី​ភ្នំពេញ មានក្ដី​កង្វល់អំពី​ផលជះចំពោះ​លំនៅដ្ឋាន ដោយ​ការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​អយស្ម័យយាន និងបញ្ហា​សុវត្ថិភាពចរាចរណ៍   ។   ក្នុង​ឆ្នាំ​២០២៤ គ្រោះថ្នាក់នៅលើផ្លូវដែកបាន​មាន ៩ ករណី​ ក្នុង​រាជធានី​ខេត្ត ក្នុង​នោះ ខេត្ត  ពោធិ៍សាត់ ៣ ករណី  ខេត្តបាត់ដំបង ១​ករណី ខេត្តកណ្តាល ១​ករណី ខេត្តបន្ទាយមានជ័យ ១​ករណី ខេត្តព្រះសីហនុ ១​ករណី និងរាជធានីភ្នំពេញ…
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

សាលាដំបូង​រាជធានី​ភ្នំពេញ​តម្កល់​សាលក្រម​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី

សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹកថ្ងៃពុធ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ បានសម្រេច​តម្កល់​សាលក្រម​​ ដែល​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព គឺ លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគាររយៈ​ពេល ​​១៨​ខែ ​ពី​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទ​ធ្វើ​ឱ្យ​​បាត់បង់​ជំនឿ​លើ​​​សេចក្តី​សម្រេច​របស់​តុលាការ ហើយ​និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ពីរ​លាន​រៀល (ប្រមាណ ៥០០​ដុល្លារ) នោះ ឱ្យ​នៅ​ជា​បាន​ការ​ដដែល ។ ការ​សម្រេចតម្កល់​សាលក្រម ដោយ​ទុក​ឱ្យ លោក…

ក្ដី​កង្វល់​អំពី​ជំងឺ​គ្រុនឈាម និង​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​តែ​បន្ត

រដូវ​វស្សា​បាន​កន្លង​ផុត​ទៅ​ហើយ​ ប៉ុន្តែ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ រីឯ​កង្វល់​ និង​ការ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ជំងឺ​គ្រុនឈាម ក៏​នៅ​តែបន្ត​ដែរ ។ អ្នក​ដែល​អាច​​​ធ្វើ​កិច្ចការ​នេះបាន ក្រៅពី​ស្ថាប័ន​ជំនាញ​សុខាភិបាល ស្ថាប័ន ម្ចាស់​អគារ ម្ចាស់​ក្រុមហ៊ុន​ខន់ដូ​​មួយ​ចំនួន បាន​ជួល​ក្រុមហ៊ុន​ឯកជន ឱ្យ​មក​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​ក្នុង​បរិវេណ​ទីតាំង​របស់​ខ្លួន រៀងរាល់​មួយ​ខែ​ម្ដង ឬ​តាម​ពេល​វេលា​កំណត់​ដែល​បាន​ព្រមព្រៀង​គ្នា ដើម្បី​​ធានា​នូវ​សុខុមាលភាព​របស់​បុគ្គលិក ក៏​ដូច​ជា​អ្នក​ស្នាក់នៅ ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម