ចំណាត់ការស្ថាប័នរដ្ឋមិនសូវមានប្រសិទ្ធិភាព ជាមូលហេតុចម្បងនាំឱ្យបន្លែខ្មែរពិបាករកទីផ្សារ

កសិករ លោក តៃ សុង កំពុងបង្ហាញពូជខ្ទឹមបម្រុងទុកដាំ នៅផ្ទះរបស់គាត់ ស្ថិត នៅស្រុកស្អាងខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

លោក តៃ សុង និយាយថា៖ «អ្នកភូមិខ្លះគាត់ខាតៗជាប់គ្នាបីបួនឆ្នាំអ៊ីចឹងទៅអស់ដើមអស់ចុងខ្ចីលុយគេបង្វិលធ្វើដើមដាំទៀតក៏លែងបាន ពួកគាត់ក៏ចេញពីផ្ទះទៅរកស៊ីឈ្មួលធ្វើសំណង់ឬចេញលក់ដូរនៅខេត្តផ្សេងអ៊ីចឹងទៅ។ អ្នកមួយចំនួនទៀតទៅរកការងារធ្វើដល់ថៃមិនទាន់ឃើញត្រលប់មកវិញក៏មាន»។