សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គណបក្សសង្គ្រោះជាតិ

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ថ្លែងក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

បក្សប្រឆាំងដែលបែកខ្ញែក ត្រៀមប្រកួតយកអាសនៈឃុំសង្កាត់នៅឆ្នាំក្រោយ

ជាមួយនឹងការហាមឃាត់គណបក្សសង្គ្រោះជាតិ និងអតីតមេដឹកនាំមួយរូប គឺលោក កឹម សុខា ដែលប្រឈមមុខនឹងការកាត់ទោសពីបទក្បត់ជាតិនាខែមករា អ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា និយាយថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ ទំនងជាត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចដ៏យូរអង្វែង ដែលដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
បុរសម្នាក់បើកបរម៉ូតូជាមួយនារីម្នាក់ឆ្លងកាត់អតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រុមសង្គមស៊ីវិលរិះគន់ការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ

ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មក​កម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់​ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជន​ភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រ​ជាជាតិទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។
ឈឿន ដារ៉ាវី សកម្មជនក្រុមយុវជនខ្មែរថាវរៈនិងជនជាប់ចោទផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសសាលក្រមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

តុលាការផ្តន្ទាទោសសកម្មជនយុវជននិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិសរុប១៤នាក់ពីបទញុះញង់

សកម្មជន​ចំនួន១៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និងរត់គេចខ្លួន​កាល​ពី​ឆ្នាំ​មុន​ពី​បទ​រៀបចំ​ការ​តវ៉ា​គាំទ្រ​លោក រ៉ុង ឈុន មេដឹកនាំសហជីពដែល​ជាប់​ពន្ធនាគារ​ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​អង្គារ​ពី​បទ​ញុះញង់។
បុរសម្នាក់ជិះកង់ឆ្លងកាត់មុខបដាមួយផ្ទាំងដែលអញ្ជើញប្រជាពលរដ្ឋឲ្យពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួននិងចុះឈ្មោះបោះឆ្នោតឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ថ្ងៃទី៤ ខែតុលាឆ្នាំ ២០២១។ ខេមបូចា/ បញ្ញា ឆពណ្ណ

លោក ស ខេង ទទូចឲ្យសមាជិកគណបក្សដោះស្រាយបញ្ហាដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន នៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការពឹងផ្អែកលើសារ​នយោបាយ​ជាទម្លាប់ដែលនិយាយអំពីសម័យខ្មែរក្រហមនឹងមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញ​មតិសាធារណៈជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២នោះទេ។
អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណឆៃ គ្រវីដៃដាក់ កូនប្រុសរបស់គាត់ដែលស្ថិតនៅក្នុងរថយន្តដឹកអ្នកទោសនៅមុខសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីសវនាការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កូនប្រុសរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានជំនុំជម្រះពីបទញុះញង់និងប្រមាថមន្រ្តីសាធារណៈ

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធបានបើកសវនាការជំនុំជម្រះកូនប្រុសអាយុ១៧ ឆ្នាំ របស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមតេឡេក្រាមឯកជនជាករណីដែលសង្គមស៊ីវិលរិះគន់ថា ជាការតាមដានហួសហេតុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្វាគមន៍លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅវិមានសន្តិភាពនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ រូបថតបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។

មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់លើសមាជិកបក្សប្រឆាំង

លោកស្រី Wendy Sherman ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវអ្វី ដែលលោកស្រីបានហៅថា ជាការចោទប្រកាន់ដោយហេតុផលនយោបាយមកលើក្រុមសកម្មជន អ្នកកាសែត និង សមាជិកនៃគណបក្សសង្គ្រោះជាតិ (CNRP) និងដើម្បីបើកលំហនយោបាយនៅមុនការបោះឆ្នោតឃុំសង្កាត់និងថ្នាក់ជាតិនាងពេលខាងមុខ។
សាច់ញាតិរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានរារាំងមិនឲ្យចូលទៅក្បែរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទីដែលអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងត្រូវបានជំនុំជម្រះពីបទញុះញង់និងបទក្បត់ជាតិ។ ខេមបូចា/ព្រីង សំរាំង

ព្រះរាជអាជ្ញាចោទប្រកាន់ យុវជនគណបក្សសង្គ្រោះជាតិថា ទទួលការបណ្តុះបណ្តាលឲ្យធ្វើការតវ៉ាតាមបែបក្រុងហុងកុង

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា មុនពេលដែលលោក សម រង្ស៊ី គ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៩ អតីតសមាជិកយុវជនគណបក្សសង្គ្រោះជាតិត្រូវបានបង្រៀនអំពីរបៀបធ្វើបាតុកម្មតាមបែបក្រុងហុងកុងអំឡុងពេលចូលរួមសិក្ខាសាលានៅប្រទេសម៉ាឡេស៊ី។
ក្រុមសន្តិសុខខណ្ឌរារាំងសមាជិកគ្រួសាររបស់ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិមិនឲ្យចូលទៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍។ បញ្ញា ឆព័ណ្ណ

ជនជាប់ចោទសកម្មជនគណបក្សសង្គ្រោះជាតិចោទប្រកាន់ថា ជាតិវិទ្យុសកម្មនៅពន្ធនាគារព្រៃសកំពុងធ្វើឱ្យបាត់បង់ការចងចាំ

សាលាដំបូងរាជធានីភ្នំពេញបានស្នើឲ្យមន្ត្រីជំនាញផ្នែកវិភាគធ្វើការស្រាវជ្រាវ បន្ទាប់ពីមានការចោទប្រកាន់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាតិវិទ្យុសកម្មបានធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់ពួកគាត់ អំឡុងពេលសវនាការមួយក្នុងចំណោមសវនាការ៤ ដាច់ដោយឡែកពីគ្នាលើអតីតសមាជិកគណបក្សប្រឆាំង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម