អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងនិរទេសខ្លួន ព្យាយាមវិលត្រឡប់សាជាថ្មី ដើម្បីចូលរួមសវនាការ

អតីតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្រ្គោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សនេះជាង ១៣០នាក់ត្រូវប្រឈមនឹងសវនាការពីបទ«ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់»។ បញ្ញា ឆព័ណ្ណ

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងនិយាយថា ពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមនៅក្នុងសវនាការជុំវិញការចោទប្រកាន់បទឧក្រិដ្ឋប្រឆំាងពួកគេ។ នេះជាការព្យាយាមចូលក្នុងប្រទេសកម្ពុជាជាលើកទីពីរពីសំណាក់សមាជិកជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីបរាជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។