សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គណបក្សហ៊្វុនស៊ិនប៉ិច

មន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកំពតរាប់សន្លឹកឆ្នោត បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត/ក្រុង ស្រុក/ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខេត្តកំពត។ (ផេកក្រសួងព័ត៌មាន)

មន្រ្តីបក្សកាន់អំណាចថា បក្សប្រជាជនកម្ពុជាបានសំឡេង​៨៥%​នៃ​ការបោះឆ្នោតក្រុមប្រឹក្សា

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា លទ្ធផលក្រៅផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលខ្លួនទទួលបាន គឺបក្ស​ប្រជាជនកម្ពុជា ទទួលបានសំឡេងជាង៨៥​ភាគរយ​នៃចំនួនអង្គបោះឆ្នោតសរុប​ជាង​១ម៉ឺន​នាក់ ខណៈបក្សប្រឆាំងផ្សេងៗបានតិចតួច។
សមាជិក គ.ជ.ប ចំនួន៩រូប ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ (ហ្វេសប៊ុករបស់រដ្ឋសភា)

រដ្ឋសភាបោះឆ្នោតគាំទ្រតំណាងបួនរូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច ជាសមាជិក គ.ជ.ប

កាលពីថ្ងៃពុធ​ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីចំនួន៩រូប ខណៈមាន​ការរិះគន់ពីអ្នកសង្កេតការណ៍នយោបាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មិនអព្យាក្រិត្យ ឬគួរឱ្យជឿទុកចិត្តឡើយ​។
ពលរដ្ឋបើកម៉ូតូកាត់មុខរដ្ឋសភាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការឃ្លាំមើលអំពើពុករលួយរកឃើញការធ្លាក់ចុះនៅក្នុងការពិនិត្យតាមដានរបស់រដ្ឋសភាកម្ពុជា

របាយការណ៍​ដែលចេញផ្សាយក្នុងខែនេះដោយអង្គការតម្លាភាពកម្ពុជា ជា​អង្គការឃ្លាំមើលអំពើពុករលួយបានរកឃើញថា មានការថយចុះនៃការត្រួតពិនិត្យតាមដាន​របស់សភាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ របាយ​ការណ៍​នេះចាត់ទុក​ការប្រែប្រួលនេះ​ ដោយ​សារ​ការរំលាយគណបក្សប្រឆាំងដ៏ធំក្នុងឆ្នាំ២០១៧ ដែលធ្វើឱ្យដំណើរ​ការត្រួតពិនិត្យចុះ​ខ្សោយនៅក្រោមច្បាប់កម្ពុជា តម្លាភាពមានកម្រិត និងកង្វះការចូលរួមរបស់រដ្ឋាភិបាលជាមួយក្រុមសង្គមស៊ីវិល។
លោក ហ៊ុន ម៉ាណែត (ឆ្វេង) តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សកាន់អំណាចមួយរូបសម្រាប់រាជធានីភ្នំពេញ និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ (ស្តាំ) ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានគេរំពឹងថានឹងកាន់អាសនៈមួយក្នុងចំណោមអាសនៈចំនួនប្រាំរបស់គណបក្សនៅក្នុងសភា។ (ខេមបូចា/ ព្រីងសំរាំង)

លទ្ធផលបោះឆ្នោតបណ្តោះអាសន្នពី គ.ជ.ប៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ខណៈគណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងលំដាប់ទី២

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ទទួល​បាន​ជ័យ​ជម្នះ ខណៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ទី​ពីរ និង​ទី​បី​។ នេះ​បើ​តាម​លទ្ធផលបណ្តោះអាសន្ននៃ​ការ​បោះ​ឆ្នោត​ដែល​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​អង្គារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម