សាធារណជនស្ទាក់ស្ទើរក្នុងការជឿទុកចិត្តពីឯករាជ្យភាពរបស់ប្រធានគ.ជ.បថ្មី

លោក ប្រាជ្ញ ចន្ទ (ខាងស្តាំ) ប្រធានគ.ជ.បថ្មី ទទួលត្រាគ.ជ.បពីរដ្ឋមន្រ្តីព្រះបរមរាជវាំងលោក គង់ សំអុល នៅក្នុងពិធីប្រកាសតែងតាំង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រធាន​គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)ថ្មី​ បាន​ប្តេជ្ញា​ធានា​ថា ការ​បោះឆ្នោត​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នឹង​មាន​ភាព​សេរី​ និង​យុត្តិធម៌​ ខណៈ​មាន​មន្ទិល​ពី​​សង្គមស៊ីវិល​អំពី​ឯករាជ្យភាព​របស់​អតីត​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​រូប​នេះ។