សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គណបក្សសង្រ្គោះជាតិ

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី(រូបកណ្តាល) និងអនុប្រធាន លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រក្នុងអំឡុងពេលដំណើរវិលចូលមាតុភូមិវិញរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៣។ ខេមបូចា/ ព្រីង សំរាំង

សាររបស់លោក កឹម សុខា បង្ហាញថាសម្ព័ន្ធភាព រង្ស៊ី-សុខា បានបែកបាក់ ក្រោយសមាជបក្សភ្លើងទៀន

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ លោក កឹម សុខា បានដាក់ខ្លួននៅឆ្ងាយពីអ្នកនយោបាយដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ដោយថា កឹម សុខា-សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។ លោក កឹម សុខា បានលើកឡើងថាការវិលត្រលប់មកវិញនៃគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ជាសញ្ញានៃការបែកបាក់មួយរវាងមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។អង់គ្លេស៖

ទីស្តីការគណៈរដ្ឋមន្រ្តីអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរារាំង អ្នកមានសញ្ជាតិពីរមិនឲ្យកាន់តំណែងនៅស្ថាប័នកំពូល

កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងរារាំងអ្នកមានសញ្ជាតិច្រើនមិនឲ្យកាន់តំណែងនៅស្ថាប័នកំពូល។
លោក ប្រាជ្ញ ចន្ទ (ខាងស្តាំ) ប្រធានគ.ជ.បថ្មី ទទួលត្រាគ.ជ.បពីរដ្ឋមន្រ្តីព្រះបរមរាជវាំងលោក គង់ សំអុល នៅក្នុងពិធីប្រកាសតែងតាំង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សាធារណជនស្ទាក់ស្ទើរក្នុងការជឿទុកចិត្តពីឯករាជ្យភាពរបស់ប្រធានគ.ជ.បថ្មី

ប្រធាន​គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)ថ្មី​ បាន​ប្តេជ្ញា​ធានា​ថា ការ​បោះឆ្នោត​ឃុំសង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នឹង​មាន​ភាព​សេរី​ និង​យុត្តិធម៌​ ខណៈ​មាន​មន្ទិល​ពី​​សង្គមស៊ីវិល​អំពី​ឯករាជ្យភាព​របស់​អតីត​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​រូប​នេះ។
សមាជិកគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារបានដាក់ញត្តិកាលពីថ្ងៃសុក្រជូនស្ថានទូតអង់គ្លេសនៅរាជធានីភ្នំពេញដោយ ស្នើសុំរដ្ឋមន្រ្តីការបរទេស ដូមីនិក រ៉ាអាប់ (Dominic Raab) ធ្វើអន្តរាគមន៍ជួសមុខឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅថ្ងៃដដែលនោះ កូនប្រុសរបស់ស្ត្រីម្នាក់ ដែលធ្វើការតវ៉ា ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់និងប្រមាថមន្រ្តីសាធារណៈ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ

កូនប្រុសអតីតមន្ត្រីCNRP ត្រូវបានចាប់ខ្លួនក្រោមបទចោទញុះញង់តាមរយៈសារ តេឡេក្រាម

កូនប្រុសអាយុ១៦ឆ្នាំរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទញុះញង់និងជេរប្រមាថមន្រ្តីសាធារណៈ ខណៈពេលជជែកលើកម្មវិធីផ្ញើសារតេឡេក្រាមតាមទូរសព្ទ។
អតីតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សសង្រ្គោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ខណៈមន្រ្តី និងអ្នកគាំទ្រគណបក្សនេះជាង ១៣០នាក់ត្រូវប្រឈមនឹងសវនាការពីបទ«ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម» និងបទ «រួមគំនិតក្បត់»។ បញ្ញា ឆព័ណ្ណ

អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ កំពុងនិរទេសខ្លួន ព្យាយាមវិលត្រឡប់សាជាថ្មី ដើម្បីចូលរួមសវនាការ

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំងនិយាយថា ពួកគេនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមនៅក្នុងសវនាការជុំវិញការចោទប្រកាន់បទឧក្រិដ្ឋប្រឆំាងពួកគេ។ នេះជាការព្យាយាមចូលក្នុងប្រទេសកម្ពុជាជាលើកទីពីរពីសំណាក់សមាជិកជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីបរាជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ព័ត៌មានថ្មី

អត្ថបទពេញនិយម