ប្រធានគ.ជ.ប លាលែងពីតំណែង ដោយសារបញ្ហាសុខភាព

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បង្ហាញសន្លឹកឆ្នោតដើម្បីចាប់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ខេមបូចា/ ព្រីង សំរាំង

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក ស៊ិក ប៊ុនហុក ដោយ​លើកឡើង​ថា លោក​មាន​បញ្ហា​សុខភាព ដែល​តម្រូវ​ឲ្យ​ទៅ​វះកាត់​នៅ​ក្រៅ​ប្រទេស។ ក្រោយពីវះកាត់ លោកបានត្រឡប់មកកម្ពុជាវិញ និងកំពុងសម្រាកព្យាបាល។ លោក​ ស៊ិន ប៊ុនហុក​ បាន​ដាក់​ពាក្យ​លាឈប់​ជូន​រដ្ឋសភា​ ​កាល​ពី​ថ្ងៃ​អង្គារ ហើយ​ត្រូវ​បាន​ទទួល​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រ។