ពលរដ្ឋសហគមន៍ឡកំបោរ តស៊ូរកដំណោះស្រាយក្រោយរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ

ពលរដ្ឋសហគមន៍ឡកំបោរប្រារព្ធពិធីបួងសួងសូមសេចក្ដីសុខ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ រូបថតផ្ដល់ឱ្យ

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ ចំនួន២៤៤គ្រួសារកំពុងស្វះស្វែងរកដំណោះស្រាយជុំវិញ​វិវាទដីធ្លីពាក់ព័ន្ធ​នឹងការពង្រីកផ្លូវ៣០ម៉ែត្រដែលមានឈ្មោះ «ផ្លូវកប់ស្រូវ» ក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយពលរដ្ឋទាំងនោះ ទាមទារសំណងតាមតម្លៃទីផ្សារ​ និងខ្លះចង់​បាន​ប្លង់កម្មសិទ្ធិ ខណៈអាជ្ញាធរបដិសេដធ្វើបណ្ណកម្មសិទ្ធិ ដោយអះអាងថា​ជាដីសាធារណៈ​របស់រដ្ឋ។

គម្រោងពង្រីកផ្លូវមួយខ្សែក្នុងក្រុងព្រះសីហនុ នឹងធ្វើឱ្យពលរដ្ឋរាប់រយគ្រួសារបាត់បង់ផ្ទះសម្បែង និងជាប់បំណុលវ័ណ្ឌក

អ្នកស្រី ម៉ឿង សុខា និង លោក ឡុង សារិន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងផ្ទះរបស់គាត់កាលពីព្រឹកថ្ងៃទី០១កុម្ភៈ ស្ថិតតាមបណ្ដោយផ្លូវ២០០ សង្កាត់៤ក្រុងព្រះសីហនុ។ វណ្ណ វិចារ

សម្បុរស្រអែម មាឌធំសក់រួញអង្គារដី មានវ័យ៥៨ឆ្នាំ អ្នកស្រីមឿង សុខា បាននិយាយខ្លាំងៗ និងរៀបរាប់ពីទុក្ខកង្វល់ដែលគ្រួសាររបស់គាត់នឹងជួបប្រទះនៅបំណាច់ខែកុម្ភៈនេះ។