ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលការរើសអើង ត្បិតមិនទាន់មានការគាំពារដោយច្បាប់
ទោះជាអង្គការសង្គមស៊ីវិលបានលើកកម្ពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក្ដី ក៏ពួកគេទាំងនោះនៅតែប្រឈមនឹងការរើសអើង និងត្រូវផាត់ចេញពីវិស័យការងារ ជាពិសេសក្នុងវិស័យឯកជន ព្រោះតែពួកគេមិនត្រូវបានគាំពារដោយច្បាប់។