សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គុនខ្មែរ

លោក អេ ភូថង បានប្រលែងលេងជាមួយចៅស្រី ជាកូនរបស់ ម៉ឺន មេឃា នៅក្នុងផ្ទះប្រក់ស័ង្កសី ផ្ទុកទៅដោយខ្សែក្រវាត់ និងពានកិត្តិយស ដែលកូនៗ និងសិស្សគណទទួលបានពីការប្រកួតប្រដាល់គុនខ្មែរ។ (ខេមបូចា/ ស៊ា បញ្ញា)

លោក អេ ភូថង៖ ជីវិត​ខ្ញុំកើត​មក​ដើម្បី​គុនខ្មែរ ហើយកូនចៅ​របស់ខ្ញុំ​ជាអ្នកបន្ត​វេន

អង្គុយ​បែប​មិនសូវ​មាន​កម្លាំង​ក្នុង​ខ្លួន ​នៅ​ក្នុង​ផ្ទះ​ប្រក់សង្កសី​តូច​មួយ ដែល​ដាក់ពេញ​ទៅ​ដោយ​ខ្សែ​ក្រវាត់ និងពាន​រង្វាន់ជា​ច្រើន ដែលកូនៗ និងសិស្ស​របស់​ខ្លួនដណ្តើម​បានពីការ​ប្រកួត​ប្រដាល់​គុនខ្មែរ លោក អេ ភូថង និង​ភរិយាអ្នក​ស្រី សាំង សុម៉ាលី បាន​បរិយា​យ​យ៉ាង​កម្សត់ពី​ខ្សែជីវិតនៃ​ក្រុមគ្រួសារត្រកូល «អេ» ដែល​បានជម្នះ​ឧបសគ្គ និងបញ្ហា​រាប់មិនអស់ ក្នុង​ការ​រួមចំណែក​ផ្សព្វ​ផ្សាយ​«គុនខ្មែរ»។
យុវតី សុវណ្ណ មាលា និងសិស្សផេ្សងទៀតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហាត់ដាល់ និងទាត់បាវសាក់ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

វិទ្យាល័យព្រះស៊ីសុវត្ថិ បានក្លាយជាសាលារដ្ឋដំបូងគេដែលដាក់ឱ្យសិស្សហាត់គុនខ្មែរ តែក្រសួងអប់រំបារម្ភខ្លាចធ្វើខុសទិសដៅ

សុវណ្ណ មាលា បាន​គាំ​ទ្រ​ចំពោះ​ការ​ដាក់គុនខ្មែរ ឱ្យមានការ​ហ្វឹកហាត់នៅ​ក្នុងសាលារដ្ឋ ដោយនាង​បញ្ជាក់ថា៖ «វាជារឿង​ល្អ ដែល​មានការ​​ហាត់គុនខ្មែរ នៅ​ក្នុងសាលា ព្រោះធ្វើ​ឱ្យ​សិស្សានុសិស្ស​​បានហាត់ និង​បានស្គាល់ក្បាច់គុនរបស់ដូនតា ព្រមទាំង​បានរួមចំណែក​ពង្រីក​កីឡា​ខ្មែរយើង​ឱ្យ​បានកាន់​តែ​ធំ ដើម្បី​ឱ្យ​មាន​អ្នក​ស្គាល់​ និងមានអ្នកចូល​ហាត់កាន់​តែ​ច្រើនជាង​មុន។ បន្ថែម​លើ​នេះ ការ​ហាត់ប្រដាល់​វា​ល្អ​សម្រាប់​ការពារខ្លួន ហេតុនេះសូមសិស្ស​នារីគ្នា​យើង ចូល​ហាត់​ប្រដាល់​ឱ្យបានច្រើន»។
កីឡាការិនី វី ស្រីឆាយ (ក្រហម) បានប្តូរកណ្តាប់ដៃជាមួយអ្នកប្រដាល់របស់អ៊ីរ៉ង់ Negin Shahinfar សម្រាប់ការប្រកួតអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភ៤ ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

គុនខ្មែរនៅតែប្រឈមវិបត្តិខ្វះធនធានកីឡាការិនី ទោះទីផ្សារប្រកួតអន្តរជាតិចាប់ផ្តើមកម្រើកវិញ

ផ្តើមចេញពីការ​ប្រកួត​ស្ម័គ្រចិត្ត នៅតាម​វត្ត​អារាម និងកម្មវិធីបុណ្យ​ទាន​តាមភូមិ ជាលក្ខណៈ​កម្សាន្ត​នោះ វិស័យ​កីឡាប្រដាល់​គុនខ្មែរ ចាប់ផ្តើម​មាន​ការ​ប្រកួត និងមានការ​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ នៅពេល​សង្វៀន​ប៉ុស្តិ៍លេខ​៥ បាន​បើកដំណើរ​ការនៅឆ្នាំ​១៩៩៥ ហើយក្រោយ​មកក៏មានសង្វៀនមួយចំនួនទៀតបើកជាបន្តបន្ទាប់ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម