តុលាការខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងបក្ខពួកពីររូបទៀតពាក់ព័ន្ធនឹងការឈូសឆាយព្រៃលិចទឹក
សាលាដំបូងខេត្ដកំពង់ឆ្នាំងសម្រេចចោទប្រកាន់អភិបាលស្រុករងម្នាក់ និងជនសង្ស័យពីរនាក់ទៀតពីបទ«បំផ្លាញ និងគៃបំបាត់ និងបទកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក» និង«សមគំនិត»នៅថ្ងៃទី៣ ខែមេសា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមីនា ដោយសារតែបានទន្រ្ទានដីលិចទឹក៩ហិកតាមកជាកម្មសិទ្ធិ។